Connect with us

សន្តិសុខសង្គម

ស្ត្រីវ័យក្មេងម្នាក់ សម្លាប់កូនខ្លួនឯង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បានផុស

នៅ

សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​វ័យ ១៧ ឆ្នាំ​ម្នាក់ ករណី​សម្លាប់​កូន​ខ្លួនឯង​យ៉ាង​អាណោចអាធ័ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ ២០២២ ស្ថិត​ភូមិ​កន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ២៣ និង ០០ នាទី យប់​ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ ២០២២ នៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ម្តាយ​ឈ្មោះ ជា ស្រីអូន អាយុ ១៧ ឆ្នាំ មុខរបរ​អ្នក​លក់​បន្លែ ដោយ​ក្នុង​ពេល​ដែល​រស់នៅ​ប្រចាំថ្ងៃ​ជាមួយ​ប្តី ជនសង្ស័យ តែងតែ​មាន​ទំនាស់​ជាមួយ​ប្តី ហើយ​ប្តី​របស់​ខ្លួន ចោទប្រកាន់​រូប​ខ្លួន​ថា កូន​នេះ​មិនមែន​ជា​កូន​របស់​គេ​នោះ​ទេ។ ជា​កូន​ជាមួយ​ប្រុស​ផ្សេង ទើប​ជនសង្ស័យ មាន​ចិត្ត​ខឹង​នឹង​ប្តី ហើយ​មាន​ចិត្ត​ចង់​សម្លាប់​កូន​ចោល។

សមត្ថកិច្ច​បន្ថែម​ថា ជនសង្ស័យ​បាន​បី​កូន (ជនរងគ្រោះ​កំពុង​ដេក) ចេញពី​ក្នុង​ផ្ទះ តាម​បង្អួច យក​ទៅ​បោះចោល​ក្នុង​ស្រះ​ទឹក ហើយ​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ។ រួច​ក៏​ប្រឌិត​រឿង ដោយ​កាយ​ខោអាវ និង​យក​ដំបង​មក​ដាក់​មុខ​ផ្ទះ ហើយ​កុហក​ក្រុម​គ្រួសារ ដោយ​ប្រាប់​ថា មាន​ចោរ​ចូល​ផ្ទះ​វាយ​ប្លន់​យក​ម៉ូតូ និង​យក​កូន​របស់​ខ្លួន​ទៅ​បាត់។ ពេលនោះ ក្រុម​គ្រួសារ បាន​នាំ​គ្នា​ដើរ​រក ក៏​ឃើញ​កូន(ជនរងគ្រោះ) អណ្ដែត​ក្នុង​ទឹកស្រះ ហើយ​ក៏​នាំ​គ្នា​ចុះ​ស្រង់ និង​យក​ទៅ​មន្ទីរពេទ្យ តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម