សន្តិសុខសង្គម
ឃើញម្ចាស់ផ្ទះមិនចាក់សោ ចូលលួចទ្រព្យសម្បត្តិ គេចខ្លួនបាន ២ ថ្ងៃ ជាប់ខ្នោះ
មុខសញ្ញាចោរដៃឆើតម្នាក់ ត្រូវបាននគរបាលខណ្ឌច្បារអំពៅចាប់ខ្លួន កាលពីយប់ថ្ងៃទី ២០ ខែតុលាពាក់ព័ន្ធករណីចូលលួចគ្រឿងអលង្ការ ខណៈម្ចាស់ផ្ទះមិនចាក់សោផ្ទះ។

ជនសង្ស័យមានឈ្មោះ ពេជ្រ រស្មី ភេទប្រុស អាយុ ២៩ ឆ្នាំ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះឈ្មោះ បួន ចាន់នី ភេទស្រី អាយុ ៥៤ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុភូមិជ្រោយអំពិល ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់នគរបាលថា កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ១៨ ខែតុលា គាត់ចេញទៅលក់នៅផ្សារក្បែរផ្ទះដោយភ្លេចចាក់សោផ្ទះ។ ពេលព្រលប់ថ្ងៃដដែល គាត់ត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែឃើញអីវ៉ាន់ក្នុងផ្ទះ ត្រូវគេរើកកាយ ហើយបើកទូឃើញបាត់ខ្សែក ប្លាទីន ១ ខ្សែ ខ្សែជើងប្លាទីន ១ ខ្សែ ក្រវិលដាំត្បូងពណ៌ស ១ គូ និងបន្តោងដាំត្បូងចំនួន ១។

ជនរងគ្រោះបន្តថា បន្ទាប់ពីបាត់របស់ក្នុងផ្ទះរួចមក គាត់បានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ក្បាលកោះ។ រហូតដល់យប់ថ្ងៃទី ២០ ខែតុលា នគរបាលចាប់ខ្លួនមុខសញ្ញាលួចខាងលើ ដោយរកឃើញវត្ថុតាងដែលលួចបានទាំងអស់។
ជនសង្ស័យ ពេជ្រ រស្មី សារភាពថា ខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន។ ក្នុងនោះ ដោយសារតែឃើញម្ចាស់ផ្ទះមិនចាក់សោ ទើបខ្លួនចូលលួចបាន៕
អត្ថបទ ៖ នរា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់