Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យ ៣ នាក់ ករណីកាច់សោម៉ូតូ និងលួចសម្ភារៈពលរដ្ឋក្នុងក្រុងសៀមរាប

បានផុស

នៅ

កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ ០៣ នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (កាច់​សោ.ក ម៉ូតូ) និង​ហិង្សា​ដោយ​ចេតនា នៅ​ក្នុង​ក្រុង​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ១៦ ខែ​តុលា ឆ្នាំ ២០២២ វេលា​ម៉ោង ០៨ និង ០០ នាទី​ព្រឹក ចំណុច​ក្បែរ​បន្ទប់​ជួល​ក្នុង​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​/ខេត្ត​សៀមរាប មាន​ករណី​អំពើ​លួច​ម៉ូតូ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ សារឿន សំណាង ហៅ ជា ហៅ រ៉ាន់ សល់ ហៅ ស្បែក បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ស៊េរី​ឆ្នាំ ២០០៨ ពណ៌​ខ្មៅ បិទ​តែមប្រិ៍ ស៊េរី​ឆ្នាំ ២០២១ ពាក់​ផ្លាក​លេខ​ភ្នំពេញ ១AC-៥០៨១ លេខ​តួ​,លេខ​ម៉ាស៊ីន ៨៣៤៦៥២៩ របស់​ជនរងគ្រោះ​ឈ្មោះ គ​.ម ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ រួច​គេចខ្លួន។ រហូតដល់​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ២០២២ ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន រួម​ទាំង​វត្ថុតាង​(ម៉ូតូ) ហើយ​យក​មក​សួរនាំ។

ក្រោយ​សួរនាំ ជនសង្ស័យ ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ខាងលើ​ពិតមែន និង​លួច​កាបូប​ប្រាក់ និង​កុំព្យូទ័រ របស់​ប្រជាពលរដ្ឋ ព្រមទាំង​ធ្វើ​សកម្មភាព​ជាមួយ​បក្ខពួក​ឈ្មោះ សៀប កុសល ហៅ​តឿ និង​ឈ្មោះ ភន់ សុផល កាច់.ក លួច​យក​ម៉ូតូ​ក្នុង​ក្រុង​សៀមរាប និង​ស្រុក​សូទ្រនិគម ក្នុង​ពេល​ថ្មីៗ​នេះ។ បន្ទាប់មក សមត្ថកិច្ច បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ភន់ សុផល និង​ឈ្មោះ សៀប កុសល ហៅ​តឿ មក​សួរនាំ។ ក្រោយពី​សួរនាំ ជនសង្ស័យ​ឈ្មោះ ភន់ សុផល ឆ្លើយ​ថា ខ្លួន​ពិត​ជា​បាន​លួច​កាច់​សោ.ក ម៉ូតូ ក្នុង​ក្រុង​សៀមរាប ពិត​ប្រាកដ​មែន។ ចំណែក​វត្ថុតាង​ម៉ូតូ ១ គ្រឿង និង​សម្ភារៈ​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​យក​មក​រក្សាទុក។

កាលពី​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ ២០២២ ជនសង្ស័យ​ទាំង ០៣ ខាង​លើ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

រីឯ​បក្ខពួក​ជនសង្ស័យ និង​ទីតាំង​លក់​ម៉ូតូ និង​ទទួល​បញ្ចាំ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការស្រាវជ្រាវ ដើម្បី​ស្វែងរក​បន្ថែម​ទៀត៕

អត្ថបទ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម