សន្តិសុខសង្គម
ស្នងការរាជធានី បង្ហាញមុខជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីលួច និងក្លែងឯកសារសាធារណៈ
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការបង្ហាញមុខជនសង្ស័យ ចំនួន៥នាក់ជាសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងក្លែងបន្លំឯកសារសាធារណៈ រួចបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
យោងតាមរបាយការណ៍សមត្ថកិច្ចជនសង្ស័យទាំង៥នាក់រួមមាន ទី១ ឈ្មោះ ពៅ សំអឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ទិញលក់រថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ទី២ឈ្មោះ ភ័ណ្ឌ ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងមេការនិច ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ទី៣ឈ្មោះ ឡុង ស៊ុនសាវ៉េត ហៅ វណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ០២អា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៤ ឈ្មោះ សឿង រ៉ាវី ហៅ ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររកស៊ី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី៥ឈ្មោះ ឡុង ស៊ុនសត្យា ហៅ យូវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៩៨ ផ្លូវលេខ០២៣ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅមានករណីជនសង្ស័យលួចស្លាកលេខរថយន្តលេខ ភ្នំពេញ 2BL-0980 របស់បងប្អូនប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ១០១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោកការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅខេត្តកំពង់ឆ្នាំង ដែលទទួលផលចោរកម្ម។ រហូតដល់យប់ថ្ងៃទី២៣ ខែតុលាដដែល កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបន្តធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន០២នាក់បន្ថែមទៀត នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច តាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។រួចកម្លាំងជំនាញបានបន្តការសាកសួរនិងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតនៅចំណុចប្រេងឥន្ធនៈ ptt តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះដែរកម្លាំងនគរបាលបានធ្វើការដកហូតវត្ថុតាងរួមមាន ស្លាកលេខរថយន្តរបស់ជនរងគ្រោះដែលបាត់ ចំនួន២សន្លឹក ( ភ្នំពេញ 2BL-0980 ) រថយន្តម៉ាក ព្រូស ចំនួន០២គ្រឿង, ឯកសារពាក់ព័ន្ធការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក, ។ ឯកសារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន(ឆៀករថយន្ត)មួយចំនួន,លត្រាបត្ររថយន្តទេសចរណ៍(មីញែត) មួយចំនួន ,ប័ណ្ណសម្គាល់រថយន្តនិងប័ណ្ណបើកបររថយន្ត មួយចំនួន,លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់គេនាយកដ្ឋានពន្ធដារ(ពន្ធផ្លូវសម្រាប់រថយន្ត) ,ម៉ាស៊ីនព្រីន ម៉ាស៊ីនហ្វូតូ កុំព្យូទ័រ..-ល-។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅអយ្យកាអមសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៩ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ