Connect with us

សន្តិសុខសង្គម

ខឹងសុំប្រពន្ធសេពសន្ថវៈមិនបាន ទាញពូថៅវាយផ្អើលទាំងយប់

បានផុស

នៅ

បុរស​ម្នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន កម្ដៅ​តណ្ហា​ពុះកញ្ជ្រោល នឹក​ចង់​រួមភេទ បាន​ទៅ​កេះ​ប្រពន្ធ​ដើម្បី​បន្ធូរ​អារម្មណ៍។ ប៉ុន្តែ​ប្រពន្ធ​បដិសេធ​មិន​ព្រម ក៏​ទាញ​ពូថៅ​ដេញ​វាយ​នាង និង​កូន ទាំង​កណ្ដាល​យប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍​ឯក សាយ ប៊ុនថន អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៦ ខែ​តុលា ឆ្នាំ ២០២២ ថា ករណី​ហិង្សា ប្តី​យក​ពូថៅ​វាយ​ប្រពន្ធ ព្រោះតែ​ខឹង​សុំ​សេពសន្ថវៈ​មិនបាន​នេះ កើតឡើង​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៥ តុលា ស្ថិត​នៅ​ភូមិ​ដក់ពរ ឃុំ​ក្រាំង​ដី​វ៉ាយ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

នគរបាល​ប្រាប់​ថា ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ យីវ សារុន អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ដក់ពរ ឃុំ​ក្រាំង​ដី​វ៉ាយ ស្រុក​ភ្នំស្រួច។ ចំណែក​បុរស​ជា​ប្តី​មាន​ឈ្មោះ វី វិច្ឆ័យ អាយុ ៣៧ ឆ្នាំ។

នគរបាល​ស្រុក​ភ្នំស្រួច បាន​និយាយ​ថា នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៥ ខែ​តុលា បុរស​ឈ្មោះ វី វិច្ឆ័យ ត្រូវជា​ប្តី​ស្ត្រី​រងគ្រោះ បាន​កេះ​ប្រពន្ធ​ដើម្បី​រួមរក្ស ប៉ុន្តែ​នាង​មិន​ព្រម ដោយសារ​អស់​កម្លាំង។ ខណៈ​ភ្លើង​តណ្ហា​កំពុង​ពុះ​កញ្ជ្រោល​ខ្លាំង មិន​រួមភេទ បុរស​ជា​ប្តី​ខឹងសម្បា​យ៉ាង​ខ្លាំង បាន​ទាញ​ពូថៅ​វាយ​ទៅលើ​ប្រពន្ធ​ចំក្បាល ចំ​ដៃ ចំ​ខ្នង បណ្ដាល​ឲ្យ​រង​របួស ព្រមទាំង​ធាក់​កូនស្រី​ឈ្មោះ វ ឆ ស ល ឡ អាយុ ០៩ ឆ្នាំ ត្រូវ​ចំ​ភ្នែក​ជាំ​ផង​ដែរ។

នគរបាល​បន្ថែម​ថា បន្ទាប់ពី​ប្រើ​ហិង្សា​លើ​ប្រពន្ធ​មិន​អស់​ចិត្ត បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ខូចខាត​អស់​ជាច្រើន​ទៀត។

ក្រោយ​ឃាត់ខ្លួន ជន​ដៃ​ដល់​ជា​ប្តី​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​លើ​ប្រពន្ធ និង​ធាក់​ត្រូវ​កូនស្រី​ប្រាកដ​មែន ព្រោះ​ខឹង​នាង​មិន​ឲ្យ​រួមភេទ។

បច្ចុប្បន្ន សមត្ថកិច្ច បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី និង​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ចាត់ការ​បន្ត៕

អត្ថបទ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម