Connect with us

សន្តិសុខសង្គម

ចាប់ខ្លួននាយកទីចាត់ការការហិរញ្ញវត្ថុខេត្តសៀមរាប ពីបទជេប្រមាថ និងប៉ុនប៉ងមនុស្សឃាត

បានផុស

នៅ

ជនជាប់ចោទឈ្មោះ សោម សមស័ក្ត ដែលជាជនដៃដល់ក្នុងសំណុំរឿង ជេប្រមាថជាសាធារណ: ប្រើអំពើហិង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាតទៅលើស្ត្រីម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់វាយខ្នោះបានហើយ នៅវេលាម៉ោងប្រមាណជា១១ព្រឹក ថ្ងៃទី២៦ ខែតុលាឆ្នាំ២០២២ នេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីនិតិវិធីបន្តនោះទេ ប៉ុន្តែសមត្ថកិច្ចក្នុងហេតុការណ៍បានបង្ហើបអោយដឹងថា ជនជាប់ចោទឈ្មោះ សោម សមសក្ត័ ដែលបានចាប់ខ្លួននឹងត្រូវបញ្ជូនទៅបន្តនិតិវិធីនៅឯខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ សោម សមសក្ត័ មានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹងប្តឹងពីបទ ជេប្រមាថជាសាធារណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក Range Rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុកនៅចំណុចផ្សារ អាស៊ី ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងករណីនេះដែរ គេទន្ទឹងរង់ចាំមើលថា តើសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ចាម និងបន្តនីតិវិធីយ៉ាងណាទៀតចំពោះសំណុំរឿងខាងលើនេះ៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អ្នកនាំពាក្យ
សន្តិសុខសង្គម៣ នាទីutes មុន

អ្នកនាំពាក្យបញ្ជាក់ពីសកម្មភាពមួយចំនួនរបស់ក្រុមក្លែងបន្លំឯកសណ្ឋាន​មន្ត្រីនគរបាលជាតិ

សេដ្ឋកិច្ច៥ នាទីutes មុន

កម្ពុជាបានចម្លើយវិជ្ជមានពីអាមេរិក នឹងត្រៀមចរចារលើការអនុវត្តពន្ធគយឆាប់ៗ

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រុមហ៊ុន BYD នឹងបើកការដ្ឋានសាងសង់រោងចក្រតម្លើងរថយន្តខ្លួននៅកម្ពុជា ក្នុងអំឡុងសប្តាហ៍ទី៤ ខែមេសា ខាងមុខ

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋបាលស្រុកស្រីសន្ធរ រៀបចំសង្ក្រាន្តឆ្នាំថ្មី នៅបរិវេណវត្តកោះកែវ សម្រេចជាង ៧០% ហើយ

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារាកំប្លែង​កូរ៉េ Park Na Rae បាត់របស់របរមានតម្លៃខ្ទង់លាន ប៉ូលិសសង្ស័យ​អ្នកជិតស្និទ្ធ​​

Sokha Hotels

ព័ត៌មានពេញនិយម