សន្តិសុខសង្គម
សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់រថយន្តព្រុស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6241 ដើម្បីចាត់វិធានការច្បាប់ (មានវីដេអូ)
បន្ទាប់ពីបែកធ្លាយវីដេអូមួយនៅក្នុងបណ្ដាញសង្គម ពាក់ព័ន្ធករណីរថយន្ដម៉ាកព្រុសមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AY-6241 ដែលបើកបរបង្ករភាពអនាធិបតេយ្យនៅលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ នោះមក នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា សមត្ថកិច្ចនឹងស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្តនេះដើម្បីអញ្ជើញមកសារសួរ និងមានវិធានការផ្លូវច្បាប់។

តាមការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា បន្ទាប់ពីបានឃើញវីដេអូបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីរថយន្តព្រុសមួយគ្រឿងបើកបរបង្ករភាពអនាធិបតេយ្យលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នោះ សមត្ថកិច្ចរបស់លោកនឹងស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្តព្រុស ពាក់ផ្លាកលេខ 2AY-6241 ភ្នំពេញ ខាងលើ ដើម្បីអញ្ជើញមកសារសួរ និងមានវិធានការផ្លូវច្បាប់។
សូមបញ្ជាក់ថា វីដេអូរថយន្តព្រុសពាក់ផ្លាកលេខ 2AY-6241 ភ្នំពេញ ដែលបើកបរបង្ករភាពអនាធិបតេយ្យលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដែលមតិភាគច្រើនមើលឃើញថា ម្ចាស់រថយន្តព្រុសខាងលើនេះ បើកបរបង្កររឿងតែម្ដង៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?