Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័ងម្នាក់ ករណីជក់គ្រឿងញៀនធ្វើឲ្យឆេះផ្ទះពលរដ្ឋមួយខ្នង

បានផុស

នៅ

មានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង១៨និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ និងតូបលក់ចាប់ហ៊ួយ​រងការខូចខាតទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះឈ្មោះ សួង សូភ័ក្រ្ក ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ (អាជីវករ) រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមានទំហំ (១០ម៉ែត្រ x ២០ម៉ែត្រ) ពីរជាន់ ធ្វើពីឈើប្រក់ស័ង្កសីរៀបឥដ្ឋ និងឆេះខាតបង់ទ្រព្យសម្បត្តិផ្សេងៗ ព្រមទាំងអីវ៉ាន់ចាបហួយមួយចំនួនធំផងដែរ។

សមត្ថកិច្ចបានបន្តថា ក្នុងករណីនេះ សមត្ថកិច្ចបានឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ ទា ពិសី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅមិនពិតប្រាកដ តែងមកលួចដេកស្នាក់នៅក្នុងផ្ទះនេះរយៈពេលមួយខែកន្លះមកហើយ ចំពោះមូលហេតុនៃការឆេះ គឺដោយសារតែបានដុតទៀនជក់គ្រឿងញៀន ដាក់ទៀនដែលឆេះនៅលើក្រដាសហើយដាក់លើពូកដេក ពេលជក់រួចជនសង្ស័យបានចេញទៅក្រៅវិញ ពុំបានពន្លត់ទៀននោះទេ ទើប​បណ្ដាលអោយឆាបឆេះផ្ទះតែម្ដង។

សមត្ថកិច្ចមូលដ្ឋាន ក៏បានបញ្ជាក់ដែរថា ករណីនេះត្រូវបានពន្លត់ជាស្ថាពរវិញនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល និងប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំនួន០៥គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ភាគីថៃមកជួយពន្លត់ចំនួន០២គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនយកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការបន្តរតាមនីតិវិធី៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម