សន្តិសុខសង្គម
ពលរដ្ឋស្នើឲ្យអាជ្ញាធរសម្រួលនីតិវិធីធ្វើប្លង់កម្មសិទ្ធិដីធ្លី និងដោះស្រាយបញ្ហាមួយចំនួន
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅបរិវេណវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី ២៧ ខែតុលានេះ ប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធរជួយដោះស្រាយជាសំណើរ សំណូមពរមួយចំនួន មានទាំងការស្នើសុំឲ្យអន្តរាគមន៍សម្រួលលើនីតិវិធីនៃការធ្វើប្លង់កម្មសិទ្ធិដីធ្លីឲ្យនៅចំនួនតិច ការសុំធ្វើផ្លូវ លូ ដោះស្រាយបញ្ហាលិចលង់ បញ្ហាចោរលួច ចោរប្លន់និងបញ្ហាគ្រឿងញៀនជាដើម។

វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីតំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា៖ នៅរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរបានចែកជា៨ក្រុមដើម្បីបំពេញការងារលើការផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនេះ ហើយនីតិវិធីទាំងអស់គឺធ្វើដូចគ្នា មិននៅក្រៅច្បាប់នោះទេ ចំពោះប្រជាពលរដ្ឋដែលបានលើកឡើងថា ការបំពេញឯកសារ មានភាពស្មុគស្មាញនោះ គឺដោយសារប្រជាពលរដ្ឋមិនមានឯកសារគ្រប់គ្រាន់ដូចជា អ្នកខ្លះឈ្មោះក្នុងសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតខុសគ្នា ដែលតម្រូវឲ្យពួកគាត់កែតម្រូវជាដើម។

ចំពោះការសុំធ្វើផ្លូវ ប្រព័ន្ធលូ ការស្នើសុំដោះស្រាយបញ្ហាលិចលង់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍លើកឡើងថា៖ បញ្ហានេះអាជ្ញាធរខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ ដើម្បីដោះស្រាយជូនប្រជាណលរដ្ឋ តែយើងមិនអាចដោះស្រាយបានភ្លាមៗនិងបាន១០០%នោះទេ។
ចំពោះការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងគឺវាតែងតែកើតឡើងដោយសារថា តំបន់មួយចំនួននៅក្នុងខណ្ឌច្បារអំពៅនេះ ត្រូវបានអភិវឌ្ឍដោយការចាក់ដីបំពេញ និងបានយកនីវូផ្លូវជាតិលេខ១ និងផ្លូវថៃហ្គើ (ផ្លូវលេខ១១៤)ជាគោល ដែលមានកំពស់ខ្ពស់ជាងភូមិដ្ឋានរបស់ពួកគាត់ប្រមាណ២ម៉ែត្រ ទើបធ្វើឲ្យលំនៅដ្ឋានរបស់ពួកគាត់លិចលង់។ ប៉ុន្តែករណីនេះ អាជ្ញាធរខណ្ឌរាជធានីភ្នំពេញ ក្រោយការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមិនបានព្រងើយកន្តើយឡើយ ពោលគឺបានដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ ដោយពេលនេះគ្រឿងចក្របាននិងកំពុងធ្វើសកម្មភាពកាយនៅឡើយ ហើយរថយន្តបូមទឹកក៏បានធ្វើសកម្មភាពបូមផងដែរ។

ពាក់ព័ន្ធបញ្ហាចោរលួច ចោរប្លន់ និងបញ្ហាគ្រឿងញៀនវិញលោកអធិការខណ្ឌច្បារអំពៅក៏បានធ្វើការបកស្រាយផងដែរ ដោយករណីបែបនេះ កងកម្លាំងនិងពង្រឹកកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យកាន់តែល្អថែមទៀត ជាមួយនឹងការសន្យាលុបបំបាត់គ្រឿងញៀនអោយអស់ពីមូលដ្ឋាន។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឭ និងរកយន្តការដោះស្រាយជូន។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩ យើងមិនបានជួបជុំគ្នាបែបនេះទេ៕



អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?