សន្តិសុខសង្គម
ប៉ូលិសស្រុកត្រាំកក់ ប្រមូលក្មេងទំនើងបាន ៦ នាក់ ជាបន្តបន្ទាប់
ប៉ូលិស នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ធ្វើការស្រាវជ្រាវ និងបង្ក្រាបក្រុមក្មេងទំនើង បង្កអុកឡុក ជិះម៉ូតូដេញវាយកាប់ចាក់តាមផ្លូវសាធារណៈ និងក្នុងកម្មវិធីបុណ្យនានា បានជាបន្តបន្ទាប់។

លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ២៣ និង ០០ នាទី ចំណុចភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ស្រុកត្រាំកក់ មានករណីហិង្សាមួយ បង្កឡើងដោយក្រុមក្មេងទំនើងមួយក្រុម ជិះម៉ូតូ ៤ ទៅ ៥ គ្រឿង គ្នាប្រមាណពី ០៨ ទៅ ១០ នាក់ ប្រដាប់ដោយដំបង ដាវ ធ្វើសកម្មភាពចូលទៅវាយជនរងគ្រោះ ០៣ នាក់ ដែលកំពុងអង្គុយលេងនៅផ្ទះឈ្មោះ រត្ន ភេទស្រី អាយុ ៥៩ ឆ្នាំ នៅភូមិ-ឃុំខាងលើ។ ក្នុងនោះជនរងគ្រោះមាន ៖ ១-ឈ្មោះ ហៀក សារី ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិបាក់កូដ ឃុំលាយបូរ (បែកក្បាល)។ ២-ឈ្មោះ ហុង លី ភេទប្រុស អាយុ ២១ ឆ្នាំ និង ៣-ឈ្មោះ ទឹម គង្គា ភេទប្រុស អាយុ ២៥ ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិត្រពាំងថ្នល់ ឃុំស្រែរនោង។ ក្រោយធ្វើសកម្មភាពរួច ក្រុមក្មេងទំនើង បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

លោកអធិការបន្តថា ក្រោយទទួលព័ត៌មាន និងបណ្ដឹងពីជនរងគ្រោះទាំង ០៣ នាក់ កម្លាំងក៏ចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានម្នាក់ឈ្មោះ សៅ ចេក ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម។
តាមចម្លើយសារភាព កាលពីព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៧ និង ៣០ នាទី សមត្ថកិច្ចបានបន្តឃាត់ខ្លួនបក្ខពួកចំនួន ០៥ នាក់បន្ថែមទៀត ដែលមាន ១-ឈ្មោះ លន់ ភក្ដី ហៅទ្រួក ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិព្រៃស្នួល ឃុំគុស។ ២-ឈ្មោះ ម៉ែន ភូស៊ីន ហៅហ្វូ ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម។ ៣-ឈ្មោះ ស៊ុយ វាសនា ភេទប្រុស អាយុ ១៩ ឆ្នាំ នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម។ ៤-ឈ្មោះ ខាន់ វាសនា ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិព្រៃគុយ ឃុំលាយបូរ។ ៥-ឈ្មោះ កែត ឧត្ដម ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម។ ដោយឡែកបក្ខពួកមួយចំនួនទៀត កំពុងរត់គេចខ្លួន។
លោកអធិការបញ្ជាក់ថា ក្រុមនេះ បានធ្វើសកម្មភាពកាប់តាមផ្លូវចំនួន ០៧ លើក រួចមកហើយ។
បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួនទាំង ៦ នាក់ខាងលើ ត្រូវបានធ្វើការសាកសួរកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកជនសង្ស័យផ្សេងទៀតដែលកំពុងរត់គេចខ្លួន សមត្ថកិច្ច នឹងបន្តស្រាវជ្រាវ៕
អត្ថបទ ៖ វីរៈ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា