Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ក្រោយ​ឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេច

បានផុស

នៅ

ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ ក្រោយពីពួកគេធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនជាតិបរទេសបានសម្រេច។

ក្នុងរង្វង់ប្រតិប្បត្តិការបង្ក្រាបជនសង្ស័យក្រុមចោរឆក់យ៉ាងសកម្មនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ០៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១ឈ្មោះ ដួង តារ៉ាសក្ត័ អាយុ១៨ឆ្នាំ មុរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។ ទី២ឈ្មោះ លីសា ហ្វីអី អាយុ១៨ឆាំ្ន សា្នក់នៅភូមិ១ សងា្កត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។ រីឯជនសង្ស័យ ចំនួន២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាព ទី១ឈ្មោះ លី អាល់រីហ្វីន អាយុ១៨ឆ្នាំ មុរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ទី២ឈ្មោះ ម៉ាន ហាហ្វីស៊ីន អាយុ២៣ឆាំ្ន សា្នក់នៅ ភូមិបឹងឈូក សងា្កត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ចំណែកជនរងគ្រោះឈ្មោះ HWA JEONG ភេទស្រី អាយុ៤០ឆាំ្ន មុខរបរនៅផ្ទះជនជាតិកូរ៉េ សា្នក់នៅខុនដូរកាំកូស៊ីធី សង្កាត់ទួលសងែ្ក២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ឲ្យដឹងទៀតថា នៅម៉ោងកើតហេតុជនរងគ្រោះបានជិះឡាំប្រឺតា អង្គុយចុចទូរស័ព្ទស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ជិះម៉ូតូចំនួន៣គ្រឿងបានធ្វើឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច ហើយភ្លាមនោះត្រូវបានអ្នកបើកម៉ូតូឡាំប្រឺតាកៀរម៉ូតូជនសង្ស័យដួលឃាត់បានជនសង្ស័យចំនួន២នាក់ ចំណែក២នាក់ទៀតជិះគេចខ្លួនបាត់។

បន្ទាប់មកប្រជាពលរដ្ឋបានប្រគល់ជនសង្ស័យឲ្យនគបរបាលប៉ុស្តិ៍ទួលសង្កែ១ដើម្បីសួរនាំ។ សម្ភារៈដកហូតរួមមានទូរស័ព្ទចំនួន១គ្រឿងម៉ាក IPhone 13 (ជារបស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញ)។ ម៉ូតូហុងដា SCOOPY ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1I-L.7474 (របស់ជនសង្ស័យឈ្មោះ លី អាល់រីហ្វីន)។

ក្រោយពីសួរនាំរួច សមត្ថកិច្ចក៏បាននាំជនសង្ស័យបន្តទៅយកបក្ខពួកដែលព្យាយាមគេចខ្លួនឈានទៅដល់ការឃាត់ខ្លួនបាន២នាក់បន្ថែមទៀតនៅចំណុចផ្លូវលេខ០៥ក្រុម១៤ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ មកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីធ្វើការសួរនាំនិងចាត់ការតាមនិតិវិធី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

មេ​ណាតូ៖ កូរ៉េ​ខាង​ជើងបញ្ជូន​ទ័ព​ច្បាំង​នៅ​អ៊ុយក្រែន ដើម្បី​ឲ្យ​រុស្ស៊ី​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ

ព័ត៌មានជាតិ៦ នាទីutes មុន

មួយ​ខែៗ​មានអតិថិជ​ន​ជាង ២ ម៉ឺននាក់ រៀបចំ​ឥណទាន​ឡើងវិញ​តាម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ

សន្តិសុខសង្គម១១ នាទីutes មុន

ឃាត់ខ្លួនក្មេងទំនើងអុកឡុកពេលរាត្រី ២ នាក់ ក្រោយយកដុំថ្មគប់ចូលហាង KTV ១ កន្លែង

ជីវិតកម្សាន្ដ១២ នាទីutes មុន

Jennie ​រងការអត្ថាធិប្បាយស្អប់ខ្ពើម ក្រោយប្រើបទដែល V ធ្លាប់ Cover កន្លងមក

សន្តិសុខសង្គម១៦ នាទីutes មុន

អគ្គស្នងការរងនគរបាលជាតិ ណែនាំឲ្យស្នងការដ្ឋានខេត្ដតាកែវ ពង្រឹងបច្ចេកវិទ្យាទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម

Sokha Hotels

ព័ត៌មានពេញនិយម