Connect with us

សន្តិសុខសង្គម

អាជ្ញាធរព្រមានចាត់វិធានការក្តៅ លើអាជីវករ​លក់ដូររំលោភផ្លូវសាធារណៈជុំវិញផ្សារកំពង់ស្ពឺ

បានផុស

នៅ

អាជ្ញាធរក្រុងច្បារមន បានធ្វើការព្រមានខ្លាំងៗចំពោះក្រុមអាជីវករដែលលក់ដូររំលោភលើចិញ្ចើមផ្លូវ និងលយចូលផ្លូវសាធារណៈជុំវិញផ្សារកំពង់ស្ពឺ ត្រូវប្រញ៉ាប់រុះរើចេញពុំដូច្នេះទេ អាជ្ញាធរនឹងមានវិធាកក្តៅរាល់ការខួចខាតទ្រព្យសម្បត្តិមិនទទួលខុសត្រូវឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលក្រុងច្បារមន បានធ្វើការព្រមានក្រុមអាជីវករដែលលក់ដូរបង្ករភាពរញ៉េ​រញ៉ៃ​គ្មានសណ្តាប់ធ្នាប់ជុំវិញផ្សារកំពង់ស្ពឺថា អាជ្ញាធរបានធ្វើការជូនដំណឹងចំនួនពីរលើកកន្លងមកហើយ ស្តីពីវិធានការ ឲ្យបងប្អូនអាជីវករដែលកំពុងលក់ដូររំលោភផ្លូវសាធារណៈត្រូវរុះរើតូបលក់ដូរ និងសំយាបដោយខ្លួនឯងយ៉ាងយូបំផុតមុនថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ប៉ុន្តែគ្មានប្រសិទ្ធភាពនោះឡើយ ។

ដោយមើលឃើញនូវសកម្មភាពលក់ដូរបែបអណាធិបតេយ្យរបស់បងប្អូនអាជីវករ នៅដែលដដែលៗមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរបែបនេះ ទើបរដ្ឋបាលក្រុងច្បារមន សូមជម្រាបជូនដំណឹងសារជាថ្មី ដើម្បីក្រើនរម្លឹកដល់បងប្អូនអាជីវករលក់ដូរលើចំណីផ្លូវសាធារណៈ លយចេញក្រៅទាំងអស់ជ្រាបថា “រដ្ឋបាលក្រុងច្បារមន និងចាប់ផ្តើមអនុវត្តន៍វិធានការចំពោះតូបអាជីវករណាដែលមានការតសំយាបលក់ដូរលយចេញមកក្រៅ និងលក់លើចំណីផ្លូវសាធារណៈ ដោយផ្ទុយពីការណែនាំរបស់រដ្ឋបាលក្រុង ក្នុងពេលឆាប់ៗនេះដោយគ្មានការយោបយលទៀតឡើយ ។

ចុងក្រោយនេះ អាជ្ញាធរក្រុងច្បារមន បានសង្កត់ធ្ងន់ៗថា បងប្អូនអាជីវករលក់ដូរលើចំណីផ្លូវសាធារណៈ និងលក់លើចំណីផ្លូវសាធារណៈទាំងអស់មេត្តារុះរើតូប និងសំយាប ស្ថិតនៅលើផ្លូវសាធារណៈដែលធ្វើឲ្យមានផល់ប៉ះពាល់ការធ្វើចរាចរណ៍ សន្តិសុខសណ្តាប់ធ្នាប់ក្នុងបរិវេណផ្សារកំពង់ស្ពឺ ឱ្យបានឆាប់បំផុត ។

ក្នុងករណីមិនរុះរើចេញតាមការណែនាំខាងលើ រដ្ឋបាលក្រុងច្បារមននឹងចុះអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាត សម្ភារ ឬការបាត់បង់ទ្រព្យសម្បត្តិអ្វីឡើយ ។

សូមបញ្ជាក់ថា សណ្តាប់ធ្នាប់ជុំផ្សារកំពង់ស្ពឺ មានភាពរញ៉េរញ៉ៃ លក់ដូររំលោភលើផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យហើយវិធានការរៀបចំវិញគ្មានប្រសិទ្ធអ្វីទាំងអស់គ្រប់ជំនាន់ចៅហ្វាយក្រុងតែម្តង ៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម