សន្តិសុខសង្គម
គោយន្តន្ត្រៃរអិលធ្លាក់ពីវត្តភ្នំកងវ៉ាបណ្ដាលឲ្យមនុស្ស ៥ នាក់រងរបួសធ្ងន់ស្រាល
យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន ៥ នាក់ បានរងរបួសធ្ងន់ស្រាលក្នុងឧបទ្ទវហេតុរអិលធ្លាក់គោយន្តស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៤ ល្ងាចថ្ងៃទី ២៩ ខែតុលា។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នេះមាន គោយន្តកន្រៃ្តមួយគ្រឿងដឹកមនុស្សចុះពីលើវត្តភ្នំកងវ៉ា សង្កាត់កំពង់ស្វាយ ដែលមានផ្លូវចំណោត ហើយពេលនោះគោយន្តដាក់លេខមិនចូលក៏បណ្តាលឲ្យគោយន្តរអិលចុះយ៉ាងលឿនទៅបុកនឹងម៉ូតូរុឺម៉កដែលកំពុងឈប់ចាំប្រពន្ធចុះពីលើវត្ត ហើយក៏ជ្រុលធ្លាក់ទៅក្នុងស្រះទឹកធ្វើឲ្យមនុស្សនៅលើគោយន្តធ្លាក់ចេញពីគោយន្តដេករដូករណែលពេញផ្លូវ។

ក្រោយពីកើតហេតុហើយ អ្នករបួសត្រូវបាននគរបាលចរាចរណ៍ដឹកទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ក្នុងនោះដោយមានមនុស្សម្នាក់របួសធ្ងន់ពេកនគរបាលចរាចរណ៍ដឹកបន្តយកទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី អ្នករបួសទាំង៥នាក់នេះមិនបានស្គាល់អត្តសញ្ញាណមិនស្គាល់ទេ ក្នុងនោះពុំមានអ្នកស្លាប់ឡើយ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?