Connect with us

សន្តិសុខសង្គម

មន្ត្រីទូតកម្ពុជា៖ មិនមាន​ពលរដ្ឋខ្មែរ​បាត់បង់ជីវិតក្នុងឧបទ្ទវហេតុ​នៅកូរ៉េនោះទេ​

បានផុស

នៅ

លោកស្រី ជ្រឹង បុទុមរង្ស៊ី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េបានឲ្យដឹងថា ​មកដល់វេលានេះ ស្ថានទូតបានទទួលព័ត៌មានពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​មក​ថា មានជនបរទេស​ចំនួន១៩នាក់ ដែលបាន​ទទួល​មរណភាព​ក្នុង​ឧប្បត្តិហេតុ​នៅតំបន់ អ៊ីថេវ៉ុន នៅយប់ថ្ងៃទី២៩ រំលង​ចូលអាធ្រាត​ថ្ងៃ​ទី​៣០ ខែតុលា​នេះ ហើយ​ក្នុង​ចំណោម​ជន​បរទេស​ដែល​អាជ្ញាធរ​បានរក​ឃើញ​អត្តសញ្ញាណ​ គឺមិនមាន​ជន​ជាតិខ្មែរ​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា លោកស្រីឯកអគ្គរាជទូតបញ្ជាក់ថាទូត​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​នឹងបន្ត​តាមដានព័ត៌មាន​បន្តទៀត​ដោយយកចិត្តទុកដាក់។​ ហើយប្រាប់ទៅ​ប្រជាពលរដ្ឋណាមាន​ព័ត៌មាន​អំពីការបាត់​ដំណឹង​មិត្តភ័ក្ដិ​ ឬបងប្អូន​នៅ​ក្នុង​ហេតុការណ៍​នេះ​ សូម​មេត្តា​ផ្តល់​ព័ត៌មាន​មក​ស្ថានទូត​ជា​បន្ទាន់ ដើម្បី​យើង​ធ្វើ​ការ​អន្តរាគមន៍​។

កាលពីវេលាម៉ោងជិត១១ នាយប់ថ្ងៃសៅរ៍ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ពេលមនុស្សម្នាកំពុងប្រមូលផ្ដុំគ្នាប្រារព្ធពិធីបុណ្យ Halloween ក្បែរក្លឹបកម្សាន្តមួយក្នុងរដ្ឋធានីសេអ៊ូល ស្រាប់តែកើតឧបទ្ទវហេតុរត់ជាន់គ្នា បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៥១ នាក់បានស្លាប់ ដែលជនរងគ្រោះភាគច្រើនក្មេងជំទង់ និងយុវវ័យអាយុ ២០ឆ្នាំ។ រីឯអ្នករងរបួសមានចំនួន ៧៩នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១២ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម