Connect with us

សន្តិសុខសង្គម

សាលាដំបូងរាជធានី ជូនដំណឹងដល់អ្នកស្រី ជា កែវកល្យាណ និងស្វាម៉ី ចូលទៅយកដីកាដើម្បី​ដោះ​ស្រាយសំណុំរឿងរដ្ឋប្បវេណី

បានផុស

នៅ

យោងតាមលិខិតជូនដំណឹងរបស់អ្នកស្រី ស៊ូ លក្ខិណា ក្រឡាបញ្ជីនៃសាលា​ដំបូងរាជធានីភ្នំពេញ ដែលចេញកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ បានជូនដំណឹងដល់អ្នកស្រី ជា កែវកល្យាណ និងស្វាម៉ីឈ្មោះ គឹម វុទ្ធី ឲ្យចូលទៅ​យកដីការកោះហៅរបស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមស៊ើបសួរសាលាដំ​បូង​រាជធានីភ្នំពេញ​ ដើម្បីដោះស្រាយ​សុំរឿងរដ្ឋប្បវេណី។

ក្នុងសេចក្ដីជូនដំណឹងបង្ហាញថា សូមជូនដំណឹងមកឈោ្មះ ជា កែវកល្យាណ ភេទស្រី និងប្តីឈ្មោះ គឹម វុទ្ធី ភេទប្រុស អាសយដ្ឋាននៅផ្ទះលេខ ១១៧ ផ្លូវលេខ១៨ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឲ្យបានជ្រាបថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណះអំពីដីកាកោះ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្តីពីការកំណត់កាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទីព្រឹក ដោយហេតុថា ជាភាពចាំបាច់ដើម្បីជៀសវាងការយឺតយ៉ាវក្នុងដំណើរការនីតិវិធី។

សេចក្តីនេះ សូមឈ្មោះ ជា កែវកល្យាណ ភេទស្រី និងប្តីឈ្មោះ គឹម វុទ្ធី ភេទប្រុស ចូលទៅយកដីកាកោះនៅសាលាដំបូងរាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងនិងថ្ងៃធ្វើការ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម