Connect with us

សន្តិសុខសង្គម

ក្រុមអាជីវករយកទំនិញចេញ-ចូលពីវៀតណាម តាមច្រកភ្នំដិន ប្រតិកម្មការតម្លើងតម្លៃពន្ធ​

បានផុស

នៅ

ក្រុម​អាជីវករ​ជា​អ្នក​រកស៊ី​ដឹក​ទំនិញ​ចេញ-ចូល​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិន ស្រុក​គីរីវង់ ខេត្ត​តាកែវ មិន​តិច​នាក់​នោះ​ទេ កំពុង​ត្អូញត្អែរ​ពី​តម្លៃ​ពន្ធ​ដែល​ពួកគាត់​ត្រូវ​បង់ មួយ​គុណ​នឹង​ពីរ គុណ​នឹង​បី បើ​ធៀប​តម្លៃ​ចំណាយ​ពេលមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​ជា​អាជីវករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២២ ​ថា ទំនិញ​ប្រភេទ​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សម្ភារៈ​ផ្ទះបាយ ក្នុង​មួយ​រថយន្ត ពីមុន​គាត់​បង់​ពន្ធ​តែ ៥ លាន​រៀល​ទេ (ប្រាំ​លាន​រៀល) តែ​មក​ដល់​ថ្ងៃនេះ គាត់​ត្រូវ​បង់ ១២ លាន​រៀល (ដប់​ពីរ​លាន​រៀល) គឺ​គុណ​នឹង​ពីរ គុណ​នឹង​បី ឯណោះ ហើយ​ក្រុម​អាជីវករ​ផ្សេងៗ​ទៀត​ដែល​ដឹក​បន្លែ ផ្លែ​ឈើ ក៏​មិន​ខុស​ពី​គាត់​ដែរ។ គាត់​ថា ពិបាក​រកស៊ី​ណាស់ បើ​តម្លើង​ថ្លៃ​ម្ល៉ឹងៗ​នោះ។

លោក កែវ ផាន ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិន មិន​អាច​សុំ​ការ​បកស្រាយ​បានទេ កាលពី​រសៀល​ថ្ងៃ​ទី ៣១ តុលា​នេះ។

ដោយឡែក លោក ស៊ុន ឆាយ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​តាមរយៈ​ការ​ហៅ​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី ៣១ ខែ​តុលា នេះ​ដែរ​ថា ពិតជា​មាន​ការ​តម្លើង​តម្លៃ​យក​ពន្ធ​ពី​អ្នក​រកស៊ី​ដឹក​ទំនិញ​ចេញ-ចូល​ប្រទេស​វៀតណាម​មែន។ ព្រោះ​នេះ ជា​គោលការណ៍​ប្រមូល​ពន្ធ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម