Connect with us

សន្តិសុខសង្គម

​កាណូត២គ្រឿងបើកបុកគ្នា​ យុវជនម្នាក់ស្លាប់ ​ម្នាក់រងរបួស​

បានផុស

នៅ

យុវជនម្នាក់បានស្លាប់​បាត់បង់ជីវិត​និងម្នាក់ទៀតរងរបួស​នៅក្នុងហេតុការណ៍​គ្រោះថ្នាក់​កាណូត​ពីរ​គ្រឿង​បុកគ្នាក្នុងទិសដៅបញ្ច្រាស់។

​ហេតុការណ៍នេះ​បានកើតឡើង​នៅវេលាម៉ោង​ ១៨៖២០ នាទីយប់ ថ្ងៃទី ៣១ ខែតុលា ​ឆ្នាំ ២០២២ នៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកវរៈសេនីយ៍ឯក ​ប៉ាល់ ជឿន​អធិការនគរបាលស្រុកកំពង់លែងបានឲ្យដឹងថា មុនពេលកើត​ហេតុ​យុវជនឈ្មោះ ឆុំ តុលា អាយុ ១៥ ឆ្នាំ រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង​បានបើក​កាណូតបាឡាស្មាច់មួយគ្រឿងចេញពីមាត់កំពង់ ដល់ចំណុចផ្លូវបត់កែងជ្រុងរបងសាលាស្រុកកំពង់ លែងផ្នែកខាងលិច ឆ្ពោះទៅទិស ខាងលិច សំដៅទៅ ភូមិស្ទឹងសណ្ដែក ឃុំកំពង់ហៅ។

លុះបើកដល់ចំណុចកើតហេតុបានបុកប៉ះ និងបាឡាស្មាច់មួយគ្រឿងទៀតក្នុងទិសដៅច្រាស់គ្នា ដែលបើកបរដោយឈ្មោះ លឹម វាសនា ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិខ្លែងពណ៌ ឃុំត្រងិល ស្រុកកំពង់លែងបណ្ដាលឲ្យឈ្មោះ ឆុំ តុលា រងរបួសធ្លាក់ពីលើបាឡាស្មាច់លង់ទឹកស្លាប់។ ករណីក្រោយពេលកើតហេតុឈ្មោះ លឹម វាសនា ជាអ្នកបើកបរកាណូតបាឡាស្មាច់១គ្រឿងទៀ តបានរត់គេចខ្លួនបាត់។

ករណីខាងលើនេះសមត្ថកិច្ចជំនាញបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ​តាមប្រពៃណី។ ចំណែកវត្ថុតាងបាឡាស្មាច់ទាំង២គ្រឿង ត្រូវបានសមត្ថ កិច្ចជំនាញយក​មករក្សា​ទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់លែងដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ចូនទៅជំនាញ​ការិយាល័យនគរបា លចរាចរណ៍ផ្លូវទឹកខេត្តកំពង់ឆ្នាំង។

ករណីគ្រោះថ្នាក់ខាងលើនេះសមត្ថ កិច្ចបានសន្និដ្ឋានថា មកពីការបើកបរកាណូតបាឡាស្មាច់​ទាំងពីរពុំមានភ្លើងទើបបណ្ដាលឲ្យបុកគ្នាបង្កគ្រោះថ្នាក់យ៉ាងដូច្នេះ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម