Connect with us

សន្តិសុខសង្គម

ឃាត់រថយន្តដឹកទំនិញខ្នាតធំ ល្មើសបម្រាមចូលក្រុង ប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈ​

បានផុស

នៅ

រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង បើក​ល្មើស​បម្រាម​ចូល​ក្រុង បង្ក​ផល​ប៉ះពាល់​ទ្រព្យសម្បត្តិ​សាធារណៈ ត្រូវ​បាន​អាជ្ញាធរ​ក្រុង ឲ្យ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ និង​នាំ​យក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​សម្របសម្រួល​តាម​នីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ កុសល អភិបាលក្រុង​ស្ទឹងត្រែង បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី ២ វិច្ឆិកា​នេះ​ថា រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​នេះ កាលពី​ម្សិលមិញ បើកបរ​មកពី​រាជធានី​ភ្នំពេញ​ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង គោលបំណង​ទៅ​ប្រទេស​ឡាវ តែ​អ្នក​បើក​រថយន្ត​ចង់​ចូល​មកលេង​ក្រុង ហើយ​មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់ ទើប​បង្ក​ផល​ប៉ះ​ពៀរ​បង្គោល​ដាក់​កាត់​ផ្លូវ​ដើម្បី​បំពាក់​គ្រឿង​លម្អ​ត្រៀមលក្ខណៈ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ ធ្វើ​ឲ្យ​បាក់​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ។

លោក​អភិបាលក្រុង​បញ្ជាក់​បន្ថែម​ថា ករណី​បង្ក​ការ​ខូចខាត​នេះ លោក​បាន​ឲ្យ​សមត្ថកិច្ច និង​ម្ចាស់​រថយន្ត​ធ្វើការ​ដោះស្រាយ​ទៅតាម​សន្តិវិធី។ ក្នុង​នោះ អាច​ធ្វើ​បង្គោល​សង​ជូន​មក​ខេត្ត​វិញ​តាម​ការ​សម្រប​សម្រួល​របស់​សមត្ថកិច្ច។

លោក​វរសេនីយ៍ឯក ឈូក កុមុល អធិការ​ក្រុង​ស្ទឹងត្រែង បញ្ជាក់​ដែរ​ថា រថយន្ត​នេះ សមត្ថកិច្ច នគរបាល បាន​ឃាត់ និង​នាំ​យក​ទៅ​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ឲ្យ​ម្ចាស់​មាន​សំណង​ជូន​មក​រដ្ឋ​វិញ។

លោក​បន្ត​ថា ករណី​បង្ក​ការ​ខូចខាត​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ទេ ដូចនេះ​ម្ចាស់​រថយន្ត​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ការ​វាយតម្លៃ​លើ​ការ​សាងសង់​បង្គោល​ថ្មី​ជូន​ខេត្ត​វិញ ជា​ការ​បញ្ចប់​បញ្ហា។

ម្ចាស់​រថយន្ត បាន​ទទួល​ស្គាល់​ចំពោះ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ព្រោះ​ខ្លួន​បើកបរ​មិន​មាន​បំណង​ធ្វើ​ឲ្យ​ប៉ះពាល់​ទ្រព្យសម្បត្តិ​ទាំងនេះ​ទេ។ លោក​មិនបាន​មើល​ឲ្យ​ច្បាស់លាស់ នឹកស្មាន​ថា រថយន្ត​ចូល​រួច​តាម​ផ្លូវ​នេះ តែ​ចៃដន្យ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ពិតប្រាកដ​មែន។

លោក​ថា ចំពោះ​ការ​រៀបចំ​នីតិវិធី​ដោះស្រាយ​នេះ លោក​នឹង​ទទួល​ខុសត្រូវ ហើយ​សហការ​ជាមួយ​ម្ចាស់​ទំនិញ ដើម្បី​ដោះស្រាយ ធ្វើ​បង្គោល​នេះ​ជូន​ខេត្ត​តាម​កិច្ចសន្យា។

សូម​បញ្ជាក់​ថា ក្រុង​ស្ទឹងត្រែង មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ចេញ​សេចក្ដីណែនាំ​ស្ដីពី​រថយន្ត​ធុន​ធំ​ហាម​ចូល​ក្នុង​ក្រុង ដើម្បី​រក្សា​គុណភាព​ផ្លូវ​បេតុង​ដែល​ទើប​សាងសង់​ផង បញ្ចៀស​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ផង។ តែ​រថយន្ត​នេះ បើក​មកពី​រាជធានី​ភ្នំពេញ មិនបាន​ជ្រាប​ដំណឹង ទើប​បើកបរ​ចូល​ក្រុង បង្ក​ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ៕

អត្ថបទ ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ៦ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម