Connect with us

សន្តិសុខសង្គម

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ក្លិប​កំពុង​សាងសង់​ផ្អើ​ល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍

បានផុស

នៅ

ភ្នំពេញ ៖ សំណង់​ក្លឹប​កម្សាន្ត​មួយកន្លែង ខណៈដែល​កំពុង​សាងសង់ មិនទាន់​រួចរាល់​ផង ស្រាប់តែ​ទុសេ​ចរន្ត​ភ្លើង ជាងផ្សារដែក​ខាងក្នុង បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​គ្រឿង​បំពាក់​ខាងក្នុង​ក្លឹប​អស់រលីង បង្ក​ឲ្យ​ភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញទៅ​ពន្លត់ភ្លើង កាលពី​វេលា​ម៉ោង​៤​និង​០៥​នាទី​រសៀល ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅតាម​ផ្លូវ​បេតុង ក្រុម​៥ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណង់​ខាងលើ ប្រភេទ​បេតុង ប្រក់​ស័ង្កសី ទំហំ​១២​ម៉ែត្រ​x២៤​ម៉ែត្រ ម្ចាស់​ទើបតែ​ធ្វើ​ច្បាប់​ហើយ​ថ្មីៗ។

តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា សំណង់​ក្លឹប​កម្សាន្ត​កំពុងតែ​សាងសង់​បាន​ប្រមាណ​៧០​ភាគរយ​ហើយ ទើបតែ​បំពាក់​គ្រឿង​អេ​ប៉ុង សា​ឡុង កៅអី ស្រាប់តែ​នៅ​រសៀល​ថ្ងៃនេះ ក្រុម​ជាងផ្សារដែក​កំពុងធ្វើការ​ងារ​ខាងក្នុង ស្រាប់តែ​ទុស្សេ ឆេះ​អេ​ប៉ុង រាល​ដល់​ផ្ទៃ​ខាងក្នុង បង្ក​ឲ្យ​ផ្សែងហុយ​ខ្មួល​ទ្រលោម ផ្អើល​អ្នកភូមិ សមត្ថកិច្ច អាជ្ញាធរ រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ទៅ​ពី​បណ្តា​អង្គភាព ជួយ​បាញ់​ពន្លត់ភ្លើង។

ក្នុង​ប្រតិបត្តិការ​ខាងលើ រថយន្ត​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ចំនួន​៥​គ្រឿង រថយន្ត​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង រថយន្ត​សង្ឃឹម​ថ្មី ចំនួន​២​គ្រឿង រថយន្ត​ស្រា​បៀរ​កម្ពុជា ចំនួន​១​គ្រឿង សរុប​ចំ​បួន​១២​គ្រឿង បាញ់​ទឹក​ពន្លត់ភ្លើង។​

​សម្ភារៈ​ខូចខាត ភ្លើង​ឆេះ​តែ​អេ​ប៉ុង សា​ឡុង កៅអី និង​សម្ភារៈ​ជាង​តែប៉ុណ្ណោះ មិន​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ ហើយក៏​មិន​បង្ក​ឲ្យ​អ្នកណា​រងរបួស​ដែរ៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម