Connect with us

សន្តិសុខសង្គម

ទំនងឡានជាប់ផុង បន្ទាប់ពីលួចក្របីអ្នកស្រុក ក្រុមចោរសម្រេចដុតចោលរួចគេចខ្លួនបាត់អស់

បានផុស

នៅ

ជនសង្ស័យ១ក្រុមបានរៀបគម្រោងដើម្បីលួចក្របីពលរដ្ឋតែសំណាងអាក្រក់រថយន្ដជាប់ផុង ដោយភ័យពេកពួកគេនាំគ្នាដុតរថយន្ដចោលហើយគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅអំឡុងម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅចំណុច​ដីវាលស្រែមានរបងហ៊ុំព័ទ្ធនៅក្នុងភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង៧:០០ ព្រឹកឈ្មោះ ចែត ជុន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានក្រោក​ពី​ដេកដើរចេញពីផ្ទះទៅបញ្ចេញក្របីលែងឲ្យស៊ីស្មៅដែលនៅចម្ងាយពីផ្ទះរបស់គាត់ប្រហែល២០០ម៉ែត្រ ពេលដល់ចំណុចក្រោលក្របីរបស់ឈ្មោះ គឹម ឡុក ភេទប្រុស និងឈ្មោះមឿយ ចាន់ ក៏ស្រាប់តែឃើញរថយន្ដ១គ្រឿងម៉ាក់កូរ៉េ​ទម្ងន់២តោនកន្លះ ជាប្រភេទឡានសម្រាប់ដឹកគោក្របីត្រូវបានដុតចោល បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង នៅក្បែរទួលមួយកន្លែងចម្ងាយពីក្រោលក្របីប្រហែល២០០ម៉ែត្រ និងមានស្នាមគន្លងជើងក្របី និងមានក្របីរបូតចំណងក្នុងក្រោលចំនួន៨ក្បាល ជាក្របីរបស់ឈ្មោះ គឹម ឡុក ភេទប្រុស ដែលគាត់ចងទុកឲ្យដេកនៅកន្លែងកើតហេតុខាងលើ។

លោកបន្តថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ច នៅជុំវិញកន្លែងកើតហេតុគឺពុំមានប្រជាពលរដ្ឋណាបានឃើញ និងដឹងហេតុការណ៍នោះទេ។ លោកបញ្ជាក់ថា តាមការសន្និដ្ឋានរថយន្ដខាងលើ ជារថយន្ថក្រុមចោរលួចក្របីតែដោយសារជាប់​ផុងទៅមិនរួចក៏ដុតចោល នៅអំឡុងប្រហែលជាម៉ោង២:០០យប់ ដោយពុំមានប្រជាពលរដ្ឋណាបានឃើញហេតុការណ៍ឡើយ។ 

ពាក់ព័ន្ធករណីនេះដែរ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា សមត្ថកិច្ចស្នើឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីចូលរួមសហការ និងទប់ស្កាត់ក្រុមចោរលួចគោក្របីរបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម