Connect with us

សន្តិសុខសង្គម

ករណីព្រះសង្ឃមានបញ្ហាសុខភាពនៅវត្តខ្នាចរមាស៨៧អង្គបណ្តាលមកពីជំងឺផ្តាសាយ

បានផុស

នៅ

ករណីព្រះសង្ឃចំនួន៨៧អង្គមានបញ្ហាសុខភាពក្តៅព្រះកាយខ្លាំងគង់នៅក្នុងវត្តខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ គឺបណ្តាលមកពីជំងឺផ្តាសាយធម្មតាមិនមែនមកពីជំងឺគ្រុនឈាម ឬជំងឺកូវីដ១៩នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកវេជ្ជបណ្ឌិត លី សូវវ៉ាន់ ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ថា កាលពីម្សិលមិញក្រុមការងារមន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិថ្មគោលបានចុះពិនិត្យ ធ្វើអន្តរាគមន៍ឆ្លើយតប និងអប់រំសុខភាពទូទៅចំពោះព្រះសង្ឃគង់នៅវត្តខ្នាចរមាស ឃុំខ្នាចរមាស ស្រុក​បវេល ខេត្តបាត់ដំបង ចំនួន៨៧អង្គ ដែលក្នុងនោះព្រះសង្ឃមានរោគសញ្ញាចំនួន២៨អង្គ បានធ្វើតេស្តកូវីដ-១៩ហើយ លទ្ធផលអវិជ្ជមានទាំងអស់។

លោកវេជ្ជបណ្ឌិតបានបន្តថា ចំណែកព្រះ២១អង្គត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកថ្មគោល ដោយសង្ស័យគ្រុនឈាម
និងករណីរលាកបំពង់ក ហើយលទ្ធផលមិនមានជំងឺគ្រុនឈាមទេ គឺជាជំងឺផ្តាសាយធម្មតាហើយគ្រូពេទ្យបានប្រគេនថ្នាំសម្រាប់ព្យាបាល និងបានចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនឈាមក៏ដូចជាជំងឺផ្តាសាយដល់ព្រះសង្ឃរួចរាល់ហើយដែរ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានសន្និដ្ឋានថា ករណីព្រះសង្ឃមានបញ្ហាសុខភាពទាំងនោះមានអវិជ្ជមានជំងឺកូវីដ១៩ និងមិនមានឆ្លងជំងឺគ្រុនឈាមដែរតែមានឆ្លងជំងឺផ្តាសាយដោយសារការផ្លាស់ប្តូរអាកាសធាតុ។ ដូចនេះសូមប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃត្រូវរួមគ្នាបង្ការជំងឺផ្តាសាយទាំងអស់គ្នានៅក្នុងរដូវធ្លាក់ខ្យល់ដែលមានអាកាសធាតុចុះត្រជាក់វានឹងងាយធ្វើឱ្យកើតជំងឺផ្តាសាយពិសេសកុមារនិងមនុស្សមានវ័យចំណាស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម