សន្តិសុខសង្គម
កន្លែងកម្សាន្តមាត់ច្រាំងទន្លេមុខវត្តព្រែកប្រាកំពុងរងការបាក់ស្រុត
នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅលោក យី ធីរ៉ាត់បានឲ្យដឹងនៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកានេះថា ទីលានកម្សាន្តស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ មុខវត្តព្រែកប្រាក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកំពុងរងការបាក់ស្រុតជ្រុងខាងជើង និងបន្តបាក់ថែមទៀត។
លោក យី ធីរ៉ាត់ថ្លែងថា «ដូច្នេះហើយទើបតាងនាមជានាយករងរដ្ឋបាលសាលាខណ្ឌសូមធ្វើការផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលតែងទៅលេងកម្សាន្តសូមមេត្តាប្រុងប្រយ័ត្នព្រោះនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត»។
លោក យី ធីរ៉ាត់ បានបញ្ជាក់ទៀតថា ដីដែលកំពុងបាក់នេះគឺជាច្រាំងទន្លេហើយនៅបន្តបាក់ទៀតបើសិនជាមានបងប្អូនប្រជាពលរដ្ឋលោកនាំគ្នាបើករថយន្តទៅឈប់សំចតលើទីលាននោះ។
ចំពោះសភាពការបាក់ដីច្រាំងខាងលើនេះដែរ សាលាខណ្ឌច្បារអំពៅបានធ្វើរបាយការណ៍គោរពជូនទៅសាលារាជធានីភ្នំពេញរួចរាល់ហើយដើម្បីឲ្យផ្នែកជំនាញមកត្រួតពិនិត្យនឹងមានវិធានការណ៍ចាក់ថ្មរទប់ស្កាត់កុំឲ្យបាក់ដីបន្តទៀត។
គួរបញ្ជាក់ថាទីតាំងដីវាលខាងលើនេះត្រូវបានគណកម្មការវត្តព្រែកប្រារួមទាំងពុទ្ធបរិស័ទ្ធនឹងអាជ្ញាធរធ្វើការសាងសង់ជាទីលានសម្រាប់ឲ្យប្រជាពលរដ្ឋទៅហាត់ប្រាណក៏ស្រាប់តែជួបគ្រោះបាក់ដៃតែម្តងទៅ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ