សន្តិសុខសង្គម
មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បង្ហាញលទ្ធផលវិភាគសំណាកស្រាសដែលសង្ស័យពុលកម្មករក្នុងចម្ការចេក ឡុង ស្រេង បឹង កេត
បន្ទាប់ពីមានករណីកម្មករស្លាប់ក្នុងចម្ការចេក ឡុង ស្រេង បឹងកេត ស្ថិតក្នុងភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងសង្គ្រោះបន្ទាន់ជាច្រើននាក់មក មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានបង្ហាញពីលទ្ធផលវិភាគសំណាកលើស្រាសដែលលទ្ធផលវិភាគបញ្ចាក់ថា មានសារធាតុពុលមេតាណុលកម្រិតគ្រោះថ្នាក់ខ្លាំង។
របាយការណ៍លទ្ធផលវិភាគបានបង្ហាញជាសរុបថា សំណាកស្រាសដែលបានប្រមូលនៅកន្លែងកើតហេតុ និងស្រាស១សំណាកដែលប្រមូលពីទីតាំងផលិតពាក់ព័ន្ធមានសារធាតុពុលមេតាណុលកម្រិតគ្រោះថ្នាក់ខ្លាំង ហួសកម្រិតផឹកបាន (>0.1%)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង២និង៤៥នាទី នៅក្នុងចម្ការចេក ឡុង ស្រេង បឹង កេត ស្ថិតក្នុងភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ មានករណីពុលបណ្ដាលឲ្យកម្មករចំនួន៥នាក់បានស្លាប់ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ជាច្រើននាក់។

បើតាមការបញ្ជាក់ពីលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ បានឲ្យដឹងថា មានកម្មករប្រុសចំនួនបីនាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម ខណៈបាញ់ថ្នាំពុល និងបោចស្មៅក្នុងចម្ការចេក បន្ទាប់មកមានអាការៈថប់ៗ ពិបាកដកដង្ហើម និងចុកទ្រូង។

បើតាមសម្តីជនរងគ្រោះដែលធ្វើការនៅចម្ការចេក ឡុង ស្រេង បឹងកេត នោះបានបញ្ជាក់ប្រាប់ថា ក្រោយពីពួកគេយកថ្នាំបាញ់ស្មៅ ក្នុងចម្ការដូចសព្វដង រួចស្រាប់តែកម្មករជាច្រើននាក់ចាប់ផ្តើមមានអាការៈ ថប់ៗ ពិបាកដកដង្ហើម និងចុកទ្រូង ហើយប្រសិនបើមិនបានបញ្ជូលមកកាន់មន្ទីរពេទ្យទាន់ពេលទេនោះអាចបង្កឲ្យស្លាប់ភ្លាមៗ៕
អត្ថបទ៖ សុខុម




-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល