សន្តិសុខសង្គម
ពលករខ្មែរកាប់ក្បាលគ្នាឯងពេលកំពុងដេកលក់ ស្លាប់ម្នាក់ តែត្រូវចាប់ខ្លួន
ប្រទេសថៃ ៖ ពលករខ្មែរដែលរស់នៅជុំគ្នាក្នុងបន្ទប់ជួលតែមួយ នៅខេត្តសារៈបុរី ប្រទេសថៃ បានស្លាប់ម្នាក់ក្នុងថ្លុកឈាម ខណៈជនរងគ្រោះកំពុងដេកលក់ ត្រូវមិត្តរួមការងារទាញបុ័ងតោកាប់ក្បាល និងកញ្ចឹងក ដោយគ្មានមូលហេតុ។

ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុចផ្ទះជួលមួយកន្លែង ក្នុងបន្ទប់លេខ ៧ ឃុំតាលីងឆាន់ ស្រុកមឿង ខេត្តសារៈបុរី ប្រទេសថៃ។

តាមការរៀបរាប់ពីសាក្សីឈ្មោះ ចាន់ ណាក់ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាពលករខ្មែរធ្វើការងារសំណង់នៅខេត្តសារៈបុរី បានរៀបរាប់ថា ក្នុងបន្ទប់ជួលលេខ ៧ នោះ មានពលករខ្មែរសម្រាកជុំគ្នាចំនួន ៣ នាក់ ដោយមានឈ្មោះ បូណា ភេទប្រុស អាយុ ៣៥ ឆ្នាំ (ជនរងគ្រោះ) ,ឈ្មោះ រៀម កំសត់ ភេទប្រុស អាយុ ៣៩ ឆ្នាំ (ជនបង្ក) , និងខ្លួនផ្ទាល់។

សាក្សីបានបន្តទៀតថា នៅពេលកើតហេតុនោះ ខ្លួនបានដេកលក់ទៅហើយ ប៉ុន្តែដូចជាឮសំឡេងខ្សាវៗថា (អូយឈឺណាស់ អូយឈឺណាស់)។ ពេលនោះខ្លួនបានស្ទុះងើប ឃើញ បូណា ដេកផ្កាប់មុខក្នុងថ្លុកឈាម។ ដោយឡែកឈ្មោះ រៀម កំសត់ កំពុងឈរកាន់កាំបិតបុ័ងតោ ឈរសម្លក់មករកខ្លួន ទើបខ្លួនស្ទុះចូលទៅចាប់កាច់បំបាក់ម្រាមដៃគូបដិបក្ខ ដោយសារតែខ្លួនមានមាឌធំជាង ធ្វើឲ្យជនបង្កមិនអាចរើខ្លួនបាន។ ពេលនោះ ខ្លួនក៏បានស្រែកហៅអ្នកជិតខាងមកជួយចងជនបង្ក ទើបរាយការណ៍ទៅតម្រួតថៃចុះមកពិនិត្យ។
សាក្សីបានបន្ថែមថា ពួកគេទាំង ៣ នាក់ មិនដែលមានទំនាស់គ្នា ហើយក៏មិនបានផឹកស្រាអ្វីដែរ។ ពួកគេចូលមកជួលបន្ទប់នេះបានប្រមាណជាង ១ ខែប៉ុណ្ណោះ ដើម្បីងាយស្រួលជិតកន្លែងធ្វើការ។
ចំពោះបញ្ហានេះ គេសង្ស័យថា ជនបង្កអាចមានសតិមិនល្អ ឬក៏អាចពាក់ព័ន្ធនឹងជំងឺសរសៃប្រសាទ ទើបបានជាកាប់សម្លាប់គ្នាឯងដោយគ្មានមូលហេតុបែបនេះ។

ព្រឹកនោះដែរ ម្ចាស់ផ្ទះជួល ក៏បាននិមន្តព្រះសង្ឃចំនួន ៥ អង្គ ដើម្បីធ្វើកិច្ចនៅទីនោះផ្ទាល់តែម្ដង។ ដោយឡែកជនបង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអនុវត្តទោសទណ្ឌតាមនីតិវិធីហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?