សន្តិសុខសង្គម
ចាប់ខ្លួនជនដៃដល់ក្នុងករណីកាប់សម្លាប់ជនរងគ្រោះកាលពី៥ថ្ងៃមុន
ជនដៃដល់ម្នាក់ដែលប្រើពូថៅកាប់ជនរងគ្រោះនៅស្រុកឱរ៉ាល់ ខណៈជនរងគ្រោះកំពុងអង្គុយមើលទូរស័ព្ឌដោយសាររឿងគំនុំរួចរត់គេចខ្លួនអស់រយៈពេលប្រាំថ្ងៃ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ជនដៃដល់ជាឃាតក ត្រូវបានមន្ត្រីជំនាញធ្វើការស្រាវជ្រាវអស់រយៈពេល៥ថ្ងៃដោយមានការសហការជាអធិការដ្ឋាននគរបាលស្រុកសំរោងទង និងស្រុកភ្នំស្រួច ទើបចាប់ខ្លួនបាននៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក សម សាក់ ស្នងការរងទទួលការងារកណ្តាលយុត្តិធម៌បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឿន កំសត់ ភេទប្រស អាយុ២៧ឆ្នាំ មុខរបរស៊ីឈ្នួលអាឈើ លំនៅភូមិខ្នងក្រាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោកស្នងការរង បានបន្តទៀតថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី ជនសង្ស័យជិះគោយន្តដោយមានឈ្មោះ ធា ភេទប្រុស អាយុ៤០ឆ្នាំនៅហោងខ្វាវ ឃុំទំព័រមាស ជាអ្នកបើកចេញពីភូមិរោងម៉ាស៊ីន ទៅរកអារឈើនៅភ្នំខ្នងស្រួច។ ពេលដល់ចំនុចស្ពានផ្លូវខូចឃើញជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ដល់ក្រោយគោយន្តរលាក់ជនរងគ្រោះជិះម៉ូតូឈរទើបជនសង្ស័យថា ដូលងាប់ឥឡូវហើយអ្ហែង ។ ពេលឭសម្តីបែបនេះ ជនរងគ្រោះស្រែកជេរថាអាចុយម្រាយជិះគោយន្តមិនជិះគោយន្តទៅជេរអញវិញ ហើយជនរងគ្រោះបានជិះម៉ូតូវ៉ាទៅមុនបាត់ ។

លោកវរសេនីយ៍ឯក សម សាក់ បានឲ្យដឹងទៀតថា ពេលគោយន្តបើកបរមកចំនុចមុខក្រុមហ៊ុនចំការអំពៅឃើញជនរងគ្រោះអង្គុយលើម៉ូតូលេងទូរស័ព្ទបែរមុខទៅលិចជនសង្ស័យបានលោតចុះកាន់ពូថៅទៅកាប់ជនរងគ្រោះត្រូវក្បាល២ពូថៅធ្លាក់ពីលើម៉ូតូហើយរត់ទៅឡើងជិះគោយន្តវិញតែម្តង ។

សូមរម្លឹកថា កាលពីថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២២ កន្លងមកនេះ ស្ថិតក្នុងភូមិក្នុងអាយ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជនរងគ្រោះឈ្មោះ សឿន ឧត្តម ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ត្រូវបានឃាតកមិនស្គាល់អត្តសញ្ញាណលបកាប់ចំនួនពីរពូថៅត្រង់សៀតផ្កាបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈពេលជនរងគ្រោះកំពុងអង្គុយលេងទូរស័ព្លើលើម៉ូតូរួចឃាតកបានរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នជនដៃដល់សម្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ ភួង រដ្ឋា

-
KPT+២០ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល