Connect with us

សន្តិសុខសង្គម

ពលរដ្ឋឆ្ងល់ថា ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ៤នាក់ ហេតុអ្វីបញ្ជូនទៅតុលាការតែម្នាក់?

បានផុស

នៅ

ប្រជាពលរដ្ឋមួយចំនួន នៅខេត្តតាកែវ មានចម្ងល់ពាក់ព័ន្ធនឹងជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន ៤នាក់ ដែលនគរបាលស្រុកអង្គរបូរីឃាត់ខ្លួនបាន កាលពីពេលថ្មីៗនេះ ហេតុអ្វីបញ្ជូនទៅតុលាការតែម្នាក់ រីឯ ៣នាក់ផ្សេងទៀត មិនបញ្ចូនទៅតុលាការ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡេង ណារិន អធិការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានឲ្យដឹងថា ក្នុងសំណុំរឿងជនសង្ស័យគ្រឿងញៀន ៤នាក់ ដែលបង្ក្រាបបានកាលពីពេលថ្មីៗនេះ លោកបានកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ រួចហើយ។ ពាក់ព័ន្ធនឹងការមិនបញ្ជូនជនសង្ស័យ ៣នាក់ផ្សេងទៀត ទៅតុលាការនោះ លោកអធិការរងប្រាប់ឲ្យសួរលោក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី។

ភ្នាក់ងារកម្ពុជាថ្មីប្រចាំខេត្តតាកែវ បានទាក់ទងលោក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី ដើម្បីសុំការបំភ្លឺ និងពន្យល់បន្ថែម ប៉ុន្តែមិនអាចបានដោយទូរស័ព្ទមិនចូល។ ចំណែកលោក អ៊ឹម ស៊ីនួន នាយរងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា លោកទទួលបានជនសង្ស័យតែម្នាក់ទេ។ លោកថា អ្នកដែលទទួលខុសត្រូវ គឺលោកអធិការស្រុកអង្គរបូរី ព្រោះករណីនេះកម្លាំងលោកជាអ្នកបង្ក្រាប និងកសាងសំណុំរឿងឡើងមក។

សូមជម្រាបថា កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្គាំ ចុះបង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿង ញៀន នៅចំណុចផ្ទះឈ្មោះ ជួន កំសត់ ស្ថិតក្នុងភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី។

ប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យបា​ន ៤នាក់ ដោយទី.១ ឈ្មោះ ជួន កំសត់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី.២ ឈ្មោះ សេក ណន់ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង ២នាក់នេះ រស់ភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវដូចគ្នា, ទី.៣ ឈ្មោះ ហាន់ ហ្វា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី និងទី.៤ ឈ្មោះ ផាន់ ព្រែក ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី។

ក្រោយការបង្ក្រាបបាន គឺមានតែជនសង្ស័យឈ្មោះ ជួន កំសត់ ម្នាក់គត់ ដែលត្រូវបញ្ជូនខ្លួនដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តបញ្ជូនទៅតុលាការ រីឯជនសង្ស័យ ៣នាក់ទៀត មិនដឹងថា គេបញ្ជូនទៅណានោះទេ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម