Connect with us

សន្តិសុខសង្គម

ទណ្ឌិត១៦នាក់ ត្រូវបានបន្ធូរបន្ថយទោសចាប់ពី​៣ខែ ដល់៩ខែ ក្នុងពិធីបុណ្យជាតិធំៗ

បានផុស

នៅ

លោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ បានចូលរួមបើកកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន១៦នាក់ ក្នុងនោះមានស្រី៣នាក់ ចាប់ពី៣ខែ ដល់៩ខែ ក្នុងពិធីបុណ្យជាតិធំៗ ក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនោះដឹកនាំដោយលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ស្នងការរងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញកិច្ចការតុលាការ ពន្ធនាគារ និងមន្ត្រីពន្ធនាគារនុរក្សជាច្រើននាក់ទៀត។

លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន បានអានស្ថិតិបញ្ជីឈ្មោះ និងសាវតានៃទណ្ឌិតជនជាតិខ្មែរ និងជនបរទេស ដែលត្រូវបានអង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យ ស្នើហើយសុំការអនុម័តពីគណៈកម្មការបញ្ជូនបន្ថយទោស បន្តសុំថ្វាយការសម្រេចពីថ្នាក់លើ ក្នុងនោះមានបន្ធូរបន្ថយទោសពី៣ខែ ដល់៩ខែ ដល់ទណ្ឌិតចំនួន១៦នាក់ ស្រីចំនួន៣នាក់ ក្នុងឱពិធីបុណ្យជាតិធំៗក្នុងប្រទេសកម្ពុជា។

លោក ង៉ោ ម៉េងជ្រួញ បានធ្វើការទទួលស្គាល់លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមាន​ជ័យ និងមន្ត្រីក្រោមឪវាទ បានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ និងបានពិនិត្យវាយតម្លៃលើសកម្មភាព អនុវត្ត គុណសម្បត្តិ និងរយៈពេលនៃការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃស្នើសុំបន្ធូរបន្ថយទោសពី៣ខែដល់ ៩ខែ ។

លោកអភិបាលរងខេត្តសង្ឃឹមថា ដំណើរការនេះនឹងមិនមានអំពើពុករលួយ ភាពលំអៀង មិនប្រកាន់បក្ខពួក ភាពមិនប្រក្រតី ឬបញ្ហាកើតឡើងឡើយ ពោលធ្វើយ៉ាងណាប្រកបដោយ ការទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់ផងដែរ។ លោកបានធ្វើការផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រសជាតិជាប់ពន្ធនាគារហើយចេញពីពន្ធនាគារវិញត្រូវចេះកែខ្លួន ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួល៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ធនាគារឯកជន
សន្តិសុខសង្គម២២ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម