Connect with us

សន្តិសុខសង្គម

បញ្ជូនបុរសម្នាក់ទៅសាលាដំបូង ពីបទយកកាំបិតចុងស្រួចប៉ងធ្វើឃាតស្ត្រីចំណាស់ សង្ស័យចេះអាបធ្មប់​

បានផុស

នៅ

មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២២ បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត ជាប់ចោទ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​ជា​ជន​ជាប់​សង្ស័យ ចោទ​ប្រកាន់​ស្ត្រី​ចំណាស់​ម្នាក់​ថា ចេះ​អំពើ​អាបធ្មប់ ហើយ​បាន​ប៉ង​ចាក់​សម្លាប់​ស្ត្រី​រូប​នោះ។

សមត្ថកិច្ច​នគរបាល​ស្រុក​កោះ​ញែក ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់ កាលពី​ថ្ងៃ​ទី ០៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ពីបទ​យក​កាំបិត​ចុង​ស្រួច ប៉ង​ចាក់​សម្លាប់​ស្ត្រី​ម្នាក់​ដែល​បុរស​នោះ​សង្ស័យ​ចេះ​អំពើ​អាបធ្មប់។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​ភូមិ​រវាក់ ឃុំ​រយ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី។

ប្រភព​ខាងលើ​បន្ត​ថា ជនសង្ស័យ​ឈ្មោះ អ៊ូ សុខ​លាប អាយុ ៣៩ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ បាន​ប្រើប្រាស់​កូនកាំបិត​ចិត​បន្លែ ហើយ​ដើរ​ឡើង​ទៅ​ដល់​លើ​ផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ សឿ សា​វេត ភេទ​ស្រី អាយុ ៥៧ ឆ្នាំ មុខរបរ​កសិករ បម្រុង​ចាក់​សម្លាប់ ដោយ​ជនសង្ស័យ គិត​ថា ជនរងគ្រោះ​ចេះ​អំពើ​អាបធ្មប់។ ជាមួយ​នោះ ត្រូវ​បាន​ប្តី​របស់​ជនរងគ្រោះ​ទៅ​ទាន់ ហើយ​ជនសង្ស័យ​ក៏​រត់​គេច​ខ្លួន​បាត់ ១ យប់។

បន្ថែម​ពី​នោះ លុះ​ព្រឹក​ឡើង ជនរងគ្រោះ​បាន​មក​ប្តឹង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​មូលដ្ឋាន​នោះ ក៏បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ យក​មក​សាកសួរ​នៅ​ឯ​ស្នាក់ការ​ប៉ុស្តិ៍​នគរបាល រយ៉។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី កាលពី​ព្រឹក​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២២៕

អត្ថបទ ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានជាតិ៥ នាទីutes មុន

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

«សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន» គឺជាប្រធានបទក្តៅ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich 

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ស្ដេច​ហ្ស៊កដានី បដិសេធ​ផែនការ​លោក ត្រាំ ដែល​ចង់គ្រប់គ្រង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២៥ នាទីutes មុន

អួយស្ទ័រ​​​សមុទ្រ​ខ្មែរ​ស្រស់ៗ​​នៅ​ខេត្តកំពត លក់​មួយ​គ្រាប់​តម្លៃពី​ ៣០០ ទៅ ៧០០ រៀល​តាម​តូច​តាម​ធំ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម