Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច បញ្ជាក់ថា ការឃាត់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ គឺធ្វើឡើងមុនពេលក្បួន VIP មកដល់ប្រមាណ ១៥ ទៅ ២០នាទីឯណោះ

បានផុស

នៅ

អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ មុនពេលក្បួន VIP របស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងមកដល់ប្រមាណ ១៥ ទៅ ២០នាទីឯណោះ មិនមែនពេលក្បួនមកដល់នោះទេ។ ការបញ្ជាក់នេះ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមតេឡេក្រាមថា មានករណីបុរសជនជាតិកូរ៉េម្នាក់ បម្រុងរត់សំដៅចូលក្បួន VIP របស់ថ្នាក់ដឹកនាំកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅល្ងាចថ្ងៃទី ១១ ខែវិច្ឆិកានេះថា ករណីឃាត់ខ្លួនបុរសជនជាតិកូរ៉េម្នាក់នោះ បានកើតឡើងមុនពេលក្បួន VIP របស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងមកដល់ ប្រមាណ ១៥ ទៅ ២០នាទីឯណោះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បា​នបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់លើចំណុចហ្នឹងបន្តិច មិនមែនបុរសហ្នឹងរត់សំដៅទៅលើក្បួន VIP ទេ មានន័យថា ករណីហ្នឹងកើតឡើងមុនពេលប្រហែលជា ១៥ ទៅ ២០នាទីឯណោះ នៅពេលដែលសមត្ថកិច្ចប្រចាំគោលដៅ នៅលើផ្លូវសហព័ន្ធរុស្ស៊ីហ្នឹង គឺបានឃើញបុរសជនជាតិកូរ៉េហ្នឹង គឺគាត់ដើរឆ្លងផ្លូវ ហើយក៏បានដើរទៅចង្អុលឡានប្រជាពលរដ្ឋទូទៅ ដែលកំពុងធ្វើដំណើរហ្នឹង តែមិនដឹងគាត់មានបំណងបញ្ឈប់ ដើម្បីឆ្លងផ្លូវ ឬក៏យ៉ាងម៉េច?»។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា «ចឹងហើយ បានជាសមត្ថកិច្ចហៅសួរនាំ បន្ទាប់មកគាត់ដូចជាមិនស្ដាប់ ចង្អុលមុខមកលើសមត្ថកិច្ច ក៏ឃាត់ដើម្បីធ្វើការសួរនាំ»។ លោកថា ករណីឃាត់ខ្លួនបុរសជនជាតិកូរ៉េរូបនេះ គឺកើតឡើងមុនពេលក្បួនប្រហែល ១៥ ទៅ ២០នាទី មិនមែនកើតឡើងនៅពេលក្បួនមកដល់នោះទេ។

បច្ចុប្បន្នបុរសជនជាតិកូរ៉េរូបនោះ ត្រូវបាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខហើយ។ សូមជម្រាបថា នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ មានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមតេឡេក្រាមថា មានករណីបុរសជនជាតិកូរ៉េម្នាក់ បម្រុងរត់សំដៅចូលក្បួន VIP របស់ថ្នាក់ដឹកនាំកូរ៉េ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅគោលដៅផ្លូវសហព័ន្ធរុស្ស៊ីចំណុចការ៉ាស់សាំង CALTEX (គល់ស្ពានអាកាសផ្សាដីហុយខាងលិច)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ផ្លូវ​ទៅ​កំពង់ភ្លុក​ តំបន់​ទេសចរណ៍​​មាត់​បឹងទន្លេសាប ​គ្រោង​​បញ្ចប់​​នៅ​ចុង​រដូវ​ប្រាំង ខណៈ​សម្រេច​សាងសង់​បាន​ជិត ៤០%

ជីវិតកម្សាន្ដ១៤ នាទីutes មុន

បវរកញ្ញា ​វៀតណាម ៤រូប មានប្រវត្តិការសិក្សាមិនច្បាស់លាស់ ជាចម្ងល់ទស្សនិកជនជាច្រើន

សេដ្ឋកិច្ច១៦ នាទីutes មុន

តម្លៃមាសបន្តនិន្នាការកើនឡើងខ្ពស់ ខណៈស្ថានភាពសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹង

ព័ត៌មានជាតិ១៨ នាទីutes មុន

ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ២៣ នាទីutes មុន

ទំនេរដៃពីស្រែចម្ការ ជនជាតិដើមភាគតិចខ្លះឆ្លៀតត្បាញ«កាផា»លក់ ព្រោះនៅមានការនិយមប្រើប្រាស់ច្រើន

ធនាគារឯកជន
សន្តិសុខសង្គម២១ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម