Connect with us

សន្តិសុខសង្គម

ដីព្រៃសហគមន៍ នៅចំណុចជ្រលងភ្នំ ក្នុងខេត្តកែប ត្រូវបានគេធ្វើរបងបេតុងហ៊ុមព័ទ្ធ

បានផុស

នៅ

ដីព្រៃសហគមន៍ ជាគម្របព្រៃឈើ និងជាសម្បត្តិរដ្ឋ ត្រូវបានអ្នកមានលុយធ្វើរបងសំណង់រឹងមាំហ៊ុមព័ន្ធរាប់រយម៉ែត្រ និងទន្ទ្រានយកធ្វើជាកម្មសិទ្ធិយ៉ាងអាណាធិបតេយ្យ។ ទីតាំងស្ថិតនៅច្រលងភ្នំក្រហម ចំណុចច្រលងភ្នំក្រហម ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានប្រាប់ឱ្យដឹងថា លោកទើបតែបានទទួលព័ត៌មានពេលថ្មីៗនេះ ហើយបានបញ្ជាឱ្យអភិបាលរងស្រុកម្នាក់តំណាងរូបលោក ចុះហាមឃាត់ឱ្យបញ្ឈប់ធ្វើសកម្មភាពទាំងនោះ ព្រោះអត់ទាន់មានច្បាប់អនុញ្ញាតនៅឡើយ។

ទាក់ទិននឹងរឿងរ៉ាវទាំងនោះ លោក វង់ សុផល នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តកែប បានបញ្ជាក់ឱ្យដឹងថា លោកមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ទៅធ្វើរបងរំលោភយកដីរដ្ឋនៅចំណុចច្រលងភ្នំក្រហមទាំងនេះបានឡើយ។

អាជ្ញាធរស្រុក បានស្រាវជ្រាវ និងបានហាមឃាត់អ្នកធ្វើរបងទាំងនោះ ប៉ុន្តែនៅស្ងៀមស្ងាត់ មិនទាន់មានវិធានការនៅឡើយ។ ទោះបីជាមានការហាមឃាត់ពីអាជ្ញាធរ ម្ចាស់ធ្វើរបងបានសំអាងថាជាដីរបស់ពួកគេ ហើយពួកគេនៅតែបន្តធ្វើរបងបេតុងទន្ទ្រានកាន់កាប់យកដីព្រៃសហគមន៍យកមកធ្វើកម្មសិទ្ធ ដោយបុគ្គលទាំងនោះជាអ្នកមានលុយ និងមានអំណាច។

គួរបញ្ជាក់ថា ដីនៅចំណុចច្រលងភ្នំក្រហមនេះត្រូវបានគេធ្វើរបងជាច្រើនកន្លែងផ្សេងគ្នា ខណៈសហគមន៍ការពារដីព្រៃឈើត្រូវបានរលាយ ឯអ្នកមានលុយមានអំណាចនៅតែប្រព្រឹត្តបន្តធ្វើរបងហ៊ុមព័ទ្ធយកដីរដ្ឋធ្វើជាកម្មសិទ្ធិ។ កន្លងមក រាជរដ្ឋាភិបាលតែងចាត់វិធានការជាបន្តបន្ទាប់ជុំវិញករណី អ្នកមានលុយមានអំណាបានធ្វើរបងរំលោភយកដីរដ្ឋ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម