សន្តិសុខសង្គម
សមត្ថកិច្ច បន្តចុះពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ាន ខណៈប៉ុន្មានថ្ងៃមកនេះ មានភាពល្អប្រសើរ
ខណៈដែលនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ គឺជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនោះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តចុះបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយបានប្រចាំការតាមទីបញ្ជាការស្រាល និងល្បាតជុំវិញទីតាំងប្រចាំការ ដឹកនាំដោយលោក-លោកស្រីស្នងការរងនគរបាលរាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ មានភាពល្អប្រសើរ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់ទូទៅ អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានភាពល្អប្រសើរ ដោយមានការសហការពីកងកម្លាំងចម្រុះជាង ១ម៉ឺននាក់។

លោកបន្តថា សម្រាប់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កងកម្លាំងជាង ២,៣០០នាក់ ដោយដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗ នៃកិច្ចប្រជុំដើម្បីការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ឲ្យមានភាពល្អប្រសើរ។

អ្នកនាំពាក្យ បានបន្ថែមទៀតថា «ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់លោក-លោកស្រីស្នងការរង លោកនាយការិយាល័យ ក៏ដូចជាលោកអធិការ គឺមានគោលដៅ និងតួនាទីភារកិច្ចច្បាស់លាស់ ក្នុងការបំពេញការងារនេះ»។

លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់ថា គិតមកដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ គឺជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ដូច្នេះកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ នឹងប្រឹងប្រែងបន្តដើម្បីឲ្យកិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្នុងស្ថានភាពសន្តិសុខសណ្ដាប់ធ្លាប់ល្អប្រសើរបំផុត។

សូមជម្រាបថា ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ លើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ នៅថ្ងៃនេះ គឺជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំ ហើយអ្នកតាមដានស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា បានរៀបចំយ៉ាងល្អ និងប្រកបដោយជោគជ័យ សម្រាប់កិច្ចប្រជុំនេះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី