Connect with us

សន្តិសុខសង្គម

បាត់ខ្លួនមនុស្សម្នាក់ក្នុងហេតុការណ៍លិចទូកជិតគល់ស្ពានស្ទឹងសែន ខណៈពីរនាក់សង្គ្រោះទាន់ពេល

បានផុស

នៅ

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីលិចទូកស្មាច់បណ្តាលឲ្យបុរសមា្នក់បាត់ខ្លួន និងពីរនាក់ផ្សេងទៀតត្រូវបានប្រជាពលរដ្ឋជួយសង្រ្គោះទាន់ពេល។

តាមការបញ្ជាក់របស់លោក គឹម សុខមករា អធិការនគបាលក្រុងស្ទឹងសែន បញ្ជាក់ថា មុនកើតគេឃើញបុរស៣នាក់កំពុងស្ទួចត្រីនៅលើទូកស្មាច់មួយ នៅខាងកើតស្ពានស្ទឹងសែន ចម្ងាយប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបញ្ជាក់ថា បុរសទាំង៣រូបនេះ ស្ទួចត្រីបណ្តើរ និងផឹកស៊ីបណ្តើរ នៅម៉ោង១និង៣០នាទី ស្រាប់តែទូកលិចតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋដែលបង់សំណាក់នៅក្បែរនោះ ក៏បានទៅជួយសង្គ្រោះបានចំនួន២នាក់ ហើយម្នាក់ទៀតលិចបាត់ខ្លួន។

បុរសទាំង៣នាក់ មានឈ្មោះ ១.ឈ្មោះ ថោង ខេមរេត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរនគរបាលខេត្តកំពង់ធំ មានទីលំនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន (ជួយសង្គ្រោះបាន)។ ទី២. ឈ្មោះ ជាតិ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ (ក្រុមហ៊ុនត្រាក់ទ័រចនឌៀអ្នកតាក្រហមក) មានទីលំនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ជួយសង្រ្គោះបាន)។ និងទី៣ ឈ្មោះ ខេង ហ្វីលីពីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិទស្កុតម៉ូតូ មានទីលំនៅភូមិ ស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (សមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងរាវរក)។

ចំពោះទូកស្មាច់លិចចូលក្នុងទឹកបាត់ ក៏កំពុងស្វែងរកផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព៦ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១០ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍៧ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម