សន្តិសុខសង្គម
លំអិតករណីវាយសម្លាប់ប្លន់ទ្រព្យសម្បត្តិស្ត្រីម្នាក់ទាំងព្រឹក ខណៈទៅមើលទឹកស្រែ
ស្ត្រីចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅវាលស្រែ ក្បែរមាត់ស្រះទឹក មានស្លាកស្នាម ដាច់រហែកខោអាវ ទាំងក្នុងទាំងក្រៅ បាត់អស់គ្រឿងអលង្ការ និងលុយជាប់តាមខ្លួន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នាវាលស្រែក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ម៉ៅ អ៊ិត ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ ចិញ្ចៀនមាស ៣ ជី ក្រវិល ១ ជី ខ្សែក ១ ខ្សែ និងលុយ ៤០ ម៉ឺនរៀល។
តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ តែងតែភ្ញាក់ពីព្រលឹមទៅមើលស្រែចម្ការ ហើយកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ គាត់បានសាបស្រូវនៅវាលស្រែរួចរាល់។ លុះយប់ឡើងមានភ្លៀងធ្លាក់ នឹកខ្លាចលិចទីសាប ទើបនៅព្រលឹមថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ជនរងគ្រោះភ្ញាក់ពីព្រលឹម ដើរទៅមើលទឹកស្រែ ដោយដាក់លុយចំនួន ៤០ ម៉ឺនរៀល តាមខ្លួន បម្រុងសម្រាប់ទិញជីបាចស្រូវផង។

ប្រភពបន្តទៀតថា ជនរងគ្រោះមុនចាកចេញទៅ ក៏បានប្រាប់ប្តី កូនចៅផងដែរថា ទៅមើលវាលស្រែ ។ លុះបាត់យូរពេក មិនឃើញជនរងគ្រោះវិលមកផ្ទះ ទើបក្រុមគ្រួសារទៅតាមហៅរកនៅចំណុចវាលស្រែរបស់ខ្លួន ស្រាប់តែប្រទះឃើញដេកស្លាប់ទៅវិញ ដោយមានស្នាមមុតក្រចកលើដៃជើង ខ្លួន ដាច់រហែកខោអាវ ទាំងក្នុងទាំងក្រៅ អស់គ្រឿងអលង្ការ លុយកាក់ បង្កឲ្យភ្ញាក់ផ្អើល សង្ស័យជាករណីវាយសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ខណៈដែលជនដៃដល់គេចខ្លួនបាត់។

សពស្ត្រីរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះទៅពិនិត្យកោសល្យវិច័យ ឃើញមានស្នាមរបួសលើខ្លួន ក ដៃជើង ជាករណីវាយសម្លាប់យកទ្រព្យសម្បត្តិ រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវ ស្វែងតាមចាប់ខ្លួនជនដៃដល់៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?