សន្តិសុខសង្គម
តំណាងពលរដ្ឋឯកភាពលើគោលការណ៍៣ចំណុចជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្រោមការសម្របសម្រួលពីអាជ្ញាធរ
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ដឹកកិច្ចប្រជុំស្វែងរកដំណោះស្រាយនៃការផ្គត់ផ្គង់ទឹករវាងក្រុមហ៊ុន “កំពង់ធំ អ៊ិនវេសមិន ឌីវើឡុបមិនគ្រុប” ស្ថិតនៅសង្កាត់អូរគន្ធរត្បូង ក្រុងស្ទឹងសែន និងតំណាងប្រជាពលរដ្ឋប្រើប្រាស់ទឹក។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/photo_2022-11-14_16-07-10-1024x736.jpg)
ក្នុងឱកាសនោះលោកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដោយសារប្រជាពលរដ្ឋប្រើប្រាស់ទឹកអូរវ៉ាយ ត្អូញតែអំពីការប្រើប្រាស់ទឹកថា ក្រុមហ៊ុនផ្តល់ទឹកមិនគ្រប់គ្រាន់សម្រាប់បង្ករបង្កើនផលធ្វើស្រូវប្រាំង និងស្រូវបណ្តេញទឹក នៅលើផ្ទៃដីប្រមាណជិត២០០០ហិកតា ដែលមានប្រជាពលរដ្ឋមកពីឃុំ សង្កាត់ ចំនួនប្រាំបី គឺសង្កាត់អូរគន្ធរ សង្កាត់ស្រយ៉ូវ សង្កាត់កំពង់រទេះ សង្កាត់ដំរីជាន់ខ្លា ឃុំក្តីដូង ឃុំព្រៃគុយ ឃុំត្រពាងឬស្សី និងឃុំកំពង់ស្វាយ។ ការផ្តលទឹកមិនគ្រប់គ្រាន់នេះ បានធ្វើឲ្យស្រូវរបស់ប្រជាពលរដ្ឋទទួលបានផលតិច ដែលប្រជាពលរដ្ឋជាកសិករ ត្អូញត្អែថា ក្រុមហ៊ុនមិនគោរពទៅតាមកិច្ចសន្យាតម្លៃ និងការផ្តល់ការសេវាផ្សេងទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/photo_2022-11-14_16-07-13-1024x768.jpg)
ក្រោយពីការប្រជុំពិភាក្សាគ្នា លោក មូល គឹមអូន តំណាំងក្រុមហ៊ុនបានផ្តល់គោលការណ៍ស្នើសុំបីចំណុចទៅកាន់តំណាងប្រជាពលរដ្ឋរួមមាន៖ ១-អនុញ្ញាតឲ្យប្រជាពលរដ្ឋបូមទឹកដោយខ្លួនឯង ដោយប្រើប្រាស់ម៉ាស៊ីនបុគ្គលិករបស់ក្រុមហ៊ុន ហើយប្រជាកសិករត្រូវចាក់ប្រេងដោយខ្លួនឯង។ ទី ២-បើប្រជាកសិករព្រមព្រៀងទទួលយកក្នុងតម្លៃ១៣០ដុល្លារ ក្នុងមួយហិកតា ក្រុមហ៊ុននឹងកែទម្រង់ការផ្គត់ផ្គង់ទឹកឲ្យបានល្អប្រសើរ។ ៣-ប្រសិនបើកសិករ មានដៃគូរផ្គត់ផ្គង់ទឹកថ្មី ក្រុមហ៊ុនឯកភាព តែសុំឲ្យប្រជាកសិករដែលជំពាក់ថ្លៃទឹកសងប្រាក់ឲ្យបានគ្រប់ចំនួន។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/photo_2022-11-14_16-07-18-1024x673.jpg)
តំណាងប្រជាពលរដ្ឋប្រើប្រាស់ទឹក លោក មួង ចាន់វាសនា សម្រេចយកគោលការណ៍ចំណុចទី៣ និងបានធ្វើលិខិតជាលាយល័ក្ខអក្សរ ដោយបានឯកភាពគ្នាទៅតាមគោលការណ៍ដែលសម្រេចក្នុងអង្គប្រជុំ។ បន្ថែមលើការឯកភាពគ្នានេះផងដែរ អាជ្ញាធរខេត្តកំពង់ធំ និងអ្នកព័ន្ធ នឹងចុះពិនិត្យវាយតម្លៃជាក់ស្តែងលើម៉ាស៊ីនបូមទឹក រួមជាមួយសម្ភារៈផ្សេងទៀតរបស់ក្រុមហ៊ុន ដែលត្រូវឲ្យរបស់ប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់បន្តទៀតផងដែរ៕
អត្ថបទ៖ ឈាង មករា
![](https://www.kampucheathmey.com/wp-content/uploads/2022/11/photo_2022-11-14_16-07-04-768x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?