សន្តិសុខសង្គម
Update៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅសង្កាត់ស្វាយប៉ាកព្រឹកមិញអស់៦ខ្នង
ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍កាលពីវេលាម៉ោង០៦និ៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមរាបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះទី១ឈ្មោះ: ជា សំអាង ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ:អ្នកលក់ត្រី ។ ផ្ទះត្រូវអគ្គិភ័យឆាបឆេះប្រភេទសំណង់ ថ្មក្រោមឈើលើ ទំហំបណ្តោយ០៦ម៉ែត្រ ទទឹង០៣ម៉ែត្រ។
ម្ចាស់ផ្ទះទី២ឈ្មោះ ប្រាក់ លៀប ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ ផ្ទះថ្មក្រោមឈើលើទំហំបណ្តោយ១២ម៉ែត្រ ទទឹង០៦ម៉ែត្រ ។ ម្ចាស់ផ្ទះទី៣ឈ្មោះ ហួរ សេងហ៊ាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម ផ្ទះថ្មក្រោមឈើលើ ទំហំ បណ្តោយ០៦ម៉ែត្រ ទទឹង០៥ម៉ែត្រ។ ម្ចាស់ផ្ទះទី៤ឈ្មោះ សុខ ចាំង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិវៀតណាត ផ្ទះថ្មក្រោមឈើលើ ទំហំ បណ្តោយ០៩ម៉ែត្រទទឹង០៨ម៉ែត្រ ។ ម្ចាស់ផ្ទះទី៥ឈ្មោះ លុង ឡាំ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាត ផ្ទះថ្មក្រោមឈើលើ ទំហំ ទទឹង០៥ម៉ែត្រ បណ្តោយ០៦ម៉ែត្រ ។ ម្ចាស់ផ្ទះទី៦ ឈ្មោះ ហ៊ុន ម៉ៅ ភេទស្រី អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ទទឹង០៤ម៉ែត្របណ្តោយ០៥ម៉ែត្រ ។ ខូចខាតសម្ភារៈ ឆេះផ្ទះចំនួន ០៦ខ្នង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង តែមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងរវង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលេីនេះ រថយន្តរបស់ការិយាល័យបង្ការគ្រោះអគ្គិភ័យ : ចំនួន១៩រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៩ឡាន ស្មើរនឹង ៧៦ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍រថយន្តសាលាខណ្ឌឬស្សីកែវចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប ។ រថយន្តទីក្រុងអូឡាំងព្យាចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានស្មើរនឹង ០៨ម៉ែត្រគូប ។

រហូតមកដល់វេលាម៉ោង០៨និង០០ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចក៏បានគ្រប់គ្រងបានទាំងស្រុង។ ចំពោះមូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលេីបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?