Connect with us

សន្តិសុខសង្គម

ឃាត់ពិន័យរថយន្តធំដឹកដី ថ្ម ខ្សាច់ និងទំនិញបន្ទុកផ្សេងៗ មិនរាងចាលនឹងបញ្ជូនទៅតុលាការ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២២ នេះ លោក​វរសេនីយ៍ឯក គី មករា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា លោក​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ ១ ក្រុម ចុះ​ប្រតិបត្តិការ​ចំណុច​ក្បាលស្ពាន​ទឹកថ្លា ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់ រថយន្ត​ធំ​ដឹក​ដី ថ្ម ខ្សាច់ គ្រឿងសំណង់ និង​ទំនិញ​បន្ទុក​ផ្សេងៗ​ទៀត​ជាច្រើន​គ្រឿង ធ្វើការ​ត្រួតពិនិត្យ ណែនាំ អប់រំ​ភ្ជាប់​កិច្ចសន្យា​លើកដំបូង​ដល់​អ្នកបើកបរ ក្នុង​នោះ​ផាក​ពិន័យ បើ​មិន​រាង​នៅតែ​បន្ត​ដឹក នឹង​បញ្ជូន​ទៅ​តុលាការ​ចាត់​វិធានការ​ផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក គី មករា បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រុមការងារ​របស់​លោក​ចុះ​ពិនិត្យ​រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង​នោះ មាន​ករណី​ដូចជា រថយន្ត​ធំ បើក​លឿន​ក្នុង​ទីប្រជុំជន , រថយន្ត​ដឹក​លើស​ទម្ងន់ ដឹក​ដី​មិន​គ្រប​បាន​ត្រឹមត្រូវ , រថយន្ត​ដាក់​ស៊ីផ្លេ​ឮ​ខ្លាំង បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​យ៉ាង​ខ្លាំង​រយៈពេល​កន្លងមក។ រឿង​រថយន្ត​ដឹក​ដី​នេះ បង្ក​បញ្ហា​ខ្លាំង ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត មន្ទីរ​រ៉ែ និង​ថាមពល និង​កម្លាំង​សមត្ថកិច្ច បាន​ធ្វើ​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​ទៅលើ​រថយន្ត​ដឹក​ដី​ណា​ដែល​មិន​អនុវត្ត​តាម​ការណែនាំ និង​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ។

លោក​បញ្ជាក់​បន្ថែម​ថា រថយន្ត​ធំៗ ពិសេស​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ដែល​បើក​ចូល​ក្នុង​ក្រុង​រាល់ថ្ងៃ ត្រូវ​គោរព​តាម​ច្បាប់​ឲ្យ​បាន​ម៉ត់ចត់ ចៀសវាង​បង្ក​បញ្ហា​ផ្សេងៗ ជា​កង្វល់​ដល់​សាធារណជន និង​ប៉ះពាល់​បរិស្ថាន​ជាដើម។ ពិសេស​ការ​ដឹក​ជញ្ជូន​ដី គ្រឿងសំណង់​គ្រប់​ប្រភេទ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​បរិស្ថាន​រស់នៅ​របស់​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា អ្នក​បើក​រថយន្ត​ដឹក​ដី ត្រូវ​មាន​តង់​កៅស៊ូ​គ្រប​ឲ្យ​បាន​ជិត។ កន្លងមក រថយន្ត​ដឹក​ដី​មិន​គ្រប បណ្ដាល​ឲ្យ​ជ្រុះ​ដី​រាយប៉ាយ​ពេញ​ថ្នល់ជាតិ ប្រឡាក់​លើ​ផ្លូវ បាត់បង់​សោភ័ណភាព ប៉ះពាល់​បរិស្ថាន​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ មាន​ធូលី​ដី​ហុយ​យ៉ាង​ខ្លាំង​នៅ​តាម​ដង​ផ្លូវ និង​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ទៀត​ផង។ ចំពោះ​រថយន្ត​ណា​មិន​គោរព​តាម​ការណែនាំ អាជ្ញាធរ​មាន​សមត្ថកិច្ច នឹង​មាន​វិធានការ​ផាក​ពិន័យ​ទៅ​តាម​ច្បាប់ ក្នុង​ករណី​មិន​រាងចាល នឹង​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​តែម្ដង។

លោក​ថា ក្នុង​ការ​ចុះ​ពិនិត្យ​រថយន្ត​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ពិនិត្យ​រក​ឃើញ​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​ដី​មិន​គ្រប​ប៉ាតង់ បំពាក់​ស្លាក​លេខ​មិន​ត្រឹមត្រូវ បើក​ជែង​យ៉ាង​សាហាវ​ក្នុង​ក្រុង ស៊ីផ្លេ​ឮ​ខ្លាំង​ក្នុង​ទីប្រជុំជន​ជាដើម។ រថយន្ត​ទាំងអស់​នេះ ត្រូវ​បាន​ក្រុមការងារ ធ្វើ​កិច្ចសន្យា​លាយលក្ខណ៍​អក្សរ បើ​នៅតែ​មិន​ធ្វើតាម​ទៀត សមត្ថកិច្ច នឹង​អនុវត្ត​តាម​នីតិវិធី​ច្បាប់រដ្ឋបាល​ហើយ៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម