Connect with us

សន្តិសុខសង្គម

ដុតកម្ទេចចោលផលិតផលម្ហូបអាហារខូចគុណភាព ជាង ០៣ តោន

បានផុស

នៅ

រយៈពេល ០៣ ខែ ចាប់ពី​ខែ​សីហា ដល់​ខែ​តុលា ឆ្នាំ ២០២២ មន្ត្រី​ស៊ើបអង្កេត នៃ​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក​.ប​.ប) ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​អនុវត្ត ត្រួត​ពិនិត្យ ធ្វើតេស្ត​រក​ឃើញ ធ្វើការ​ប្រមូល​ដកហូត​ទំនិញ​ក្លែងក្លាយ ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​លាយឡំ​សារធាតុ​គីមី សរុប​ប្រមាណ ៣,៣០០ គីឡូក្រាម ដែល​ដាក់​តាំង​លក់​តាម​ផ្ទះ ហាង​ទំនើប និង​ទីផ្សារ​នានា នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ប្រមូល​ដកហូត​បាន​ទំនិញ​ខូចគុណភាព​ទាំងនេះ ដោយ​យោង​តាម​គោលការណ៍​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ត្រូវ​បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​បរិវេណ​ខាងក្រោយ​មន្ទីរ ក​.​ប​.ប ខេត្ត ស្ថិត​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។

សកម្មភាព​ដុត​កម្ទេច​ចោល​នេះ ធ្វើឡើង​ដោយ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​មន្ត្រី ក​.​ប​.​ប ខេត្ត សហការ​ជាមួយ​សាលាដំបូង​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត មន្ទីរ​ព័ត៌មាន​ខេត្ត រួម​ជាមួយ​រដ្ឋបាល​បណ្តា​ក្រុង​/​ស្រុក​ទាំង ៧ ក្នុង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ។

បើ​តាម​លោក សាន វិជ្ជា​សា​រ៉ាវុធ បញ្ជាក់​ថា ផលិតផល​ម្ហូបអាហារ​ខូចគុណភាព​ទាំងនេះ គឺ​មាន ភេសជ្ជៈ​ទឹកក្រូច ប៊ីយែរ នំ​កញ្ចប់ ជាដើម ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។

ជាមួយ​គ្នា​នោះ លោក​ប្រធាន​សាខា ក​.​ប​.​ប​. ខេត្ត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​សូម​ប្រុងប្រយ័ត្ន​មុន​ទិញ ក៏ដូចជា​ប្រើប្រាស់​ទំនិញ​នានា​លើ​ទីផ្សារ ត្រូវ​ពិនិត្យ​ប្រភព​ឲ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន ជៀសវាង​ប៉ះ​ផលិតផល​ក្លែងក្លាយ ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​លាយឡំ​សារធាតុ​គីមី ធ្វើ​ឲ្យ​បងប្អូន​អ្នកប្រើប្រាស់ ទទួលរង​ប៉ះពាល់​សុខភាព​ទៅ​ថ្ងៃក្រោយ។

ជាង​នេះ​ទៀត អ្នក​ផលិត និង​អ្នកលក់ សូម​កុំ​ក្លែងបន្លំ និង​បន្ថែម​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើ​ឲ្យ​ខូច​សុខភាព​អ្នក​ទទួលទាន ព្រោះ​ជា​អំពើ​ខុសច្បាប់ ហើយ​ត្រូវ​ប្រឈម​ទទួលទោស​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន៕

អត្ថបទ ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម