សន្តិសុខសង្គម
ឃុំខ្លួនបុរស២នាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ជាង៨លានដុល្លារ
ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្រេចចេញដីកាឃុំខ្លួនបុរស២នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធបទល្មើសក្លែងឯកសារលក់ដីខ្យល់រាប់សិបហិចតាយកប្រាក់អស់ជាង៨លានដុល្លារ ។

ជនជាប់ចោទទី១ដែលតុលាការសម្រេចឃុំខ្លួនឈ្មោះ ហៃ ច័ន្ទភារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ ផ្លូវលេខ៦៤០ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ត្រូវបានចោទប្រកាន់ពីបទ « ឆបោក និងប្រើប្រាសលិចិតក្លែង » ។
អង្គហេតដែលបណ្ដាលអោយមានការចាប់ឃុំខ្លួនជនជាប់ចោទនេះ គឺឈ្មោះ ហៃ ច័ន្ទភារិទ្ធ កាលពីឆ្នាំ២០១៨ បានទៅទំនាក់ទំនងជាមួយក្រុមហ៊ុន វិនហុិលសុីធី ដើម្បីលក់ដីមួយកន្លែងមានទំហ៊ុំជាង ២០៣ហិចតា មានទីតាំងស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយមានប្លង់បង្ហាញទីតាំងថាស្របច្បាប់ ។ ដោយមានភាពជឿជាក់ក្រុមហ៊ុនក៏បានឯកភាពទិញដោយធ្វើកិច្ចសន្យាទិញលក់ជាមួយឈ្មោះ ហៃ ច័ន្ទភារិទ្ធ ហើយក្រុមហ៊ុនបានប្រគល់ប្រាក់ជាបន្តបន្ទាប់ចំនួន៦លាន៧សែនដុល្លារអោយមកឈ្មោះ ហៃ ច័ន្ទភារិទ្ធ ហើយជននេះបានប្រគល់គំនូសប្លង់បង្ហាញទីតាំង និងលិខិតទិញលក់ផ្ដាច់ថតចំលងអោយមកក្រុមហ៊ុនវិញ ។
ក្រោយមកឈ្មោះ ហៃ ច័ន្ទភារិទ្ធ បានទាមទារអោយក្រុមហ៊ុនបន្ថែមប្រាក់ទៀត ហើយក្រុមហ៊ុនបានចុះទៅពិនិត្យដីដែលទិញលក់នោះ ស្រាប់តែឈ្មោះ ហៃ ច័ន្ទភារិទ្ធ បាននាំទៅចង្អុលដីខុសទីតាំង ។ ដោយមានការសង្ស័យក្រុមហ៊ុនបានសាកសួរទៅអាជ្ញាធរមូលដ្ឋានទើបដឹងថា ដីដែលឈ្មោះ ហៃ ច័ន្ទភារិទ្ធ លក់នោះជាដីរដ្ឋមិនអាចប៉ះពាល់បាន ។
ក្រោយមកក្រុមហ៊ុនបានទំនាក់ទំនងទៅឈ្មោះ ហៃ ច័ន្ធភារិទ្ធ ដើម្បីដោះស្រាយគ្នាតែជននេះគេចវេសរហូត ទើបក្រុមហ៊ុនសម្រេចប្ដឹងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការតាមច្បាប់តែម្ដង ។ ចំណែកជនជាប់ចោទទី២ឈ្មោះ លឹម មានសុខ ភេទប្រុស ត្រូវបានចោទប្រកាន់ និងឃុំខ្លួនពីបទ « ឆបោក និងរំលោភលើទំនុកចិត្ត » ។

ចំពោះអង្គហេតុដែលបណ្ដាលអោយមានការចាប់ឃុំខ្លួនជនជាប់ចោទរូបនេះ គឺកាលពីឆ្នាំ២០១៤ ឈ្មោះ លឹម មានសុខ បានទៅទំនាក់ទំនងឈ្មោះ ឈិន ធៀនទីង និងឈ្មោះ ឈិន វួចនាន ថាខ្លួនគេអាចប្រមូលទិញឈើ និងរត់ការបង្កើតរោងចក្រកែច្នៃឈើបាន ។ ដោយមានទំនុកចិត្ត ឈ្មោះ ឈិន ធៀនទីង និងឈ្មោះ ឈិន វួចនាន បានប្រគល់សាច់ប្រាក់សុទ្ធជាបន្តបន្ទាប់ចំនួនជាង២លានដុល្លារ អោយមកឈ្មោះ លឹម មានសុខ ដើម្បីធ្វើការ តែរហូតមកដល់ពេលនេះមិនឃើញចេញសាច់ការអ្វីទាំងអស់ ទើបក្រុមហ៊ុនបានហៅឈ្មោះ លឹម មានសុខ អោយមកធ្វើកិច្ចសន្យាប្រគល់ប្រាក់ដើមវិញតែ១លាន៥សែនដុល្លារប៉ុណ្ណោះ ហើយឈ្មោះ លឹម មានសុខ ក៏ឯកភាព ប៉ុន្តែរហូតដល់ពេលនេះមិនប្រគល់លុយសោះ ទើបក្រុមហ៊ុនសម្រេចប្ដឹងចាង់ការតាមផ្លូវច្បាប់តែម្ដង ៕
អត្ថបទ៖ មករា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង