សន្តិសុខសង្គម
ឆក់ទូរសព្ទបានហើយ គេចខ្លួនបាត់មួយថ្ងៃ ត្រូវសមត្ថកិច្ចក្របួចជាប់
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវព្រៃស ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរសព្ទដៃ ពីស្ត្រីម្នាក់ កំពុងធ្វើដំណើរតាមម៉ូតូ កាលពីវេលាម៉ោង៥និង៣៨នាទីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
ជនសង្ស័យឆក់ទូរសព្ទឈ្មោះ អ៊ឹង ឈុនលី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣៨នាទីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីឆក់មួយលើក ដោយជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម ឆក់យកទូរសព្ទដៃពីស្ត្រីម្នាក់ ឈ្មោះ ម៉ាន់ ស្រីប៉ុច អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានសម្រេចហើយ គេចខ្លួនបាត់ ។
សមត្ថកិច្ចបន្តទៀតថា ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ចុះពិនិត្យ ឆែកមើលកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ស្គាល់ ភិនភាគ ជនសង្ស័យ ស្លាកលេខម៉ូតូ ស្រាប់តែមកដល់រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍ពងទឹក ប្រទះឃើញជនសង្ស័យ ភិនភាគម៉ូតូ ខណៈដែលកំពុងជិះមួយក្រុមគ្នា៤នាក់ ម៉ូតូ២គ្រឿង នៅតាមផ្លូវព្រៃស ទើបដេញតាមឃាត់បាន នាំជនសង្ស័យម្នាក់ និងមនុស្ស៣នាក់ដែលរួមដំណើរជាមួយ ទៅសាកសួរនៅប៉ុស្តិ៍ក្រាំងពង្រ។

ក្រោយពីសាកសួរ និងចម្លើយសារភាព ជនសង្ស័យម្នាក់ពិតជាធ្វើសកម្មភាពឆក់ទូរសព្ទពីស្ត្រីរងគ្រោះពិតមែន ចំណែកបុរស៣នាក់ទៀត ដែលរស់នៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពុំមានពាក់ព័ន្ធនឹងករណីឆក់ឡើយ តែពិនិត្យតេស្តទឹកនោម ឃើញមានសារធាតុញៀន ទើបសមត្ថកិច្ចឃាត់ខ្លួនប្រគល់ឲ្យជំនាញគ្រឿងញៀន ចាត់ចែងកសាងសំណុំរឿង។ ចំណែកជនសង្ស័យឆក់ម្នាក់ ត្រូវបានបញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?