សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមញៀនល្បែងជល់មាន់ ០៦ នាក់
ក្រុមអ្នកញៀនល្បែងជល់មាន់ ចំនួន ០៦ នាក់ ត្រូវបានកម្លាំងនគរបាលស្រុកថ្ពងបង្ក្រាប ដោយឃាត់ខ្លួន រួចកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាត់តុលាការអនុវត្តតាមនីតិវិធីច្បាប់។

នគរបាលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ម្សិលមិញនេះ មន្ត្រីជំនាញ បានចុះបង្ក្រាបល្បែងបញ្ជល់មាន់ នៅចំណុចភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនមនុស្សចំនួន ០៦ នាក់ និងសម្ភារៈមួយចំនួនជាច្រើនទៀត។

នគរបាលបានបន្តទៀតថា ក្រុមអ្នកញៀនល្បែងជល់មាន់ទាំង ០៦ នាក់ រួមមាន ៖
ទី១-ឈ្មោះ ហ៊ុល ដុក ភេទប្រុស អាយុ ៦៨ ឆ្នាំ នៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។
ទី២-ឈ្មោះ ស្វាយ សល់ ភេទប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិស្រះធុល ស្រុកឧដុង្គ។
ទី៣-ឈ្មោះ គ្រី សុភ្រ័ ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅភូមិអភិវឌ្ឈន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ទី៤-ឈ្មោះ អុន អេង ភេទប្រុស អាយុ ៤៨ ឆ្នាំ នៅភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ។
ទី៥-ឈ្មោះ ញ៉ឹក សុធន់ ភេទប្រុស អាយុ ៣៣ ឆ្នាំ នៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ។
ទី៦-ឈ្មោះ ផន ផាត ភេទប្រុស អាយុ ៣០ ឆ្នាំ នៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។
ចំពោះវត្ថុតាងដកហូតបានរួមមាន ៖ ម៉ូតូ ០៥ គ្រឿង , សង្វៀនកៅស៊ូរបាំងបញ្ជល់មាន់ ១ , ទ្រុងក្រង់មាន់ ១ , មាន់គក ០៣ ក្បាល។
បច្ចុប្បន្ន វត្ថុតាង និងក្រុមអ្នកជល់មាន់ ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រួចបញ្ជូនបន្តចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ ភួង រដ្ឋា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ