Connect with us

សន្តិសុខសង្គម

អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង រងរបួសបែកក្បាល​បញ្ជូនទៅពេទ្យ

បានផុស

នៅ

ករណីប្រើហិង្សាទៅលើជនរងគ្រោះដែលមានតួនាទីជាអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តម្នាក់បណ្តាលឲ្យបែកក្បាល ក្រោយ​បុរស​ជា​ជនដៃដល់បាន​យកដុំឥដ្ឋគប់ក្បាលជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាមជោគខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះកម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនដៃដល់កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២០ វិច្ឆិកា នៅចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្ត អំពើហិង្សានេះផ្ដើមចេញពីជម្លោះរ៉ៃរាំចងជាគំនុំ រវាងភាគីជនរងគ្រោះនិងជនដៃដល់ដែលរស់នៅក្បែរខាងគ្នាជាយូរមកហើយ។

ជនសង្ស័យមានឈ្មោះ ទឹម វណ្ណរឹទ្ធ ហៅទូច ភេទប្រុស អាយុ៤១ឆ្នាំ ជាបុគ្គលិកធនាគារមួយ។ រីឯជនរងគ្រោះឈ្មោះ ពែត ថារ៉ូ ហៅជីត ភេទប្រុស អាយុ៥២ឆ្នាំ មានតួនាទីជាអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា ក្រោយពីជនសង្ស័យបានយកដុំឥដ្ឋគប់ក្បាលអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបណ្ដាលឲ្យបែកឈាម កាលពីយប់ថ្ងៃទី ១៩ វិច្ឆិកា នៅចំណុចកើតហេតុ ជនដៃដល់បានគេចខ្លួនបាត់មួយយប់ លុះព្រឹកឡើងនៅថ្ងៃទី ២០ ខែ វិច្ឆកា ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្តង ។

បើទោះយ៉ាងណា ពេលនេះជនដៃដល់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងឃាត់ខ្លួនតាមបទបញ្ជាលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង តំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ នាទីute មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ១ នាទីute មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

ព័ត៌មានជាតិ៧ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

ព័ត៌មានជាតិ១១ នាទីutes មុន

ប្រធានរដ្ឋសភាអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម១៦ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម