Connect with us

សន្តិសុខសង្គម

ករណីចោរឆក់កាបូបបង្កឱ្យបាត់បង់ជីវិតក្មេងស្រីម្នាក់ និងម្តាយរបួសធ្ងន់ប្រឈមជាប់គុកពី ១៥-៣០ឆ្នាំ

បានផុស

នៅ

កណ្តាល៖ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០២២ថា ចោរឆក់កាបូបម្នាក់ និងបក្ខពួកដែលកំពុងរត់គេចខ្លួន បណ្តាលឱ្យក្មេងស្រីធ្លាក់លើម៉ូតូ ត្រូវរថយន្តកិនស្លាប់ និងម្តាយរងរបួសធ្ងន់ អាចប្រឈមជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណុំរឿងនេះលោកតំណាងអយ្យការបានធ្វើការចោទប្រកាន់ពីបទ “លួចមានស្ថានទម្ងន់ទោស ដោយសារមរណភាព​នៃជនរងគ្រោះ ” តាមមាត្រា៣៥៣ , ៣៦០ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ប្រាំ) ឆ្នាំ ទៅ៣០(សាបសិប) ឆ្នាំ ប្រសិនអំពើនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលធ្វើអំពើហិង្សា ដែលបណ្តាលឱ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់។ សំណុំរឿង ត្រូវបានបញ្ជូនទៅលោកចៅក្រមស៊ើបសួរចំណាត់ការបន្តរតាមនីតិវិធីច្បាប់ ។

តាមរបាយការណ៍សមត្ថកិច្ច ជនត្រូវចោទចំនួន០២នាក់ ទី១ឈ្មោះ សុខខឿន ស៊ីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន) និងទី២ឈ្មោះ ផា សុភ័ណ្ឌ ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល កំពុងរត់គេចខ្លួន។

គួររំលឹកថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែន​ព្រហ្មទណ្ឌ ដោយមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឩត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល​ខេត្តកណ្តាល ។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចលើផ្លូវជាតិ​លេខ២១ ស្ថិតក្នុងភូមិដើមព្រីង  ឃុំកោះខែល  ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ លន ចន្ថា អធិការរងស្រុកស្អាងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ជនរងគ្រោះ ចំនួន០២នាក់ ទី១ឈ្មោះ រឿន អារីកា ភេទស្រី អាយុ៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបន្ទុកគ្រួសារ (ស្លាប់នៅកន្លែងកើតហេតុ) ទី២ឈ្មោះ ស៊ឹម រស្មី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) ទាំងពីរនាក់ ត្រូវជាម្ដាយនិងកូន មានទីលំនៅភូមិ​ព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

លោកអធិការរងបានបន្ថែមទៀតថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បានបើកបរម៉ូតូ​លើផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង ឌុបជនរងគ្រោះឈ្មោះ អារីកា ត្រូវជាកូន ។ លុះពេលធ្វើដំណើរម​ក​ដល់ចំណុចកើតហេតុ ខណៈពេលដែលជនរងគ្រោះកំពុងបើកបរម៉ូតូស្របទិសដៅគ្នាមកដល់​ទន្ទឹមនឹងរថយន្ដប្រភេទ​ដឹកទំនិញ ៥តោន។ ជនសង្ស័យឈ្មោះ ផា សុភ័ណ្ឌ អ្នកបើកម៉ូតូ ឈ្មោះ សុខខឿន សុផាត ជិះពីក្រោយអ្នក​ធ្វើ​សកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោម​រថយន្ត កិនស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុភ្លាមៗជនសង្ស័យ បានបើកម៉ូតូគេចខ្លួនបាត់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវចាត់ការតាមនីតិវិធីច្បាប់។ អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ៖ ស្រ្តីជាសហគ្រិន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសេដ្ឋកិច្ចជាតិ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

រដ្ឋអារ៉ាប់ អនុម័ត​ផែនការ​កសាងហ្គាហ្សា​​ឡើងវិញ ដោយ​ចំណាយទុន ៥៣​ពាន់​លានដុល្លារ

សន្តិសុខសង្គម២៦ នាទីutes មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានជាតិ២៦ នាទីutes មុន

អគ្គស្នងការដ្ឋាននឹងរឹតបន្តឹងវិន័យចំពោះនគរបាលចរាចរណ៍ដែលអនុវត្តការងារគ្មានវិជ្ជាជីវៈ

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោក ជួន ណារិន្ទ ៖ ១ ត្រីមាស ដើមឆ្នាំ ២០២៥ បទល្មើសមានការថយចុះ បើធៀបឆមាសទី ១ ឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច២២ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម