សន្តិសុខសង្គម
គយចល័តខេត្តតាកែវ ទារលុយពីម្ចាស់រថយន្តដឹកដូង២លានរៀល ជាថ្នូនឹងការដោះលែង
សាខាគយ និងរដ្ឋាករខេត្តតាកែវ ដែលមានលោក ស៊ុន ឆាយ ជាប្រធានសាខា ទើបនិងផ្លាស់មកពីកំពងផែស្វយ័តក្រុងភ្នំពេញកំពុងធ្វើឲ្យក្រុមអាជីវករអ្នករកស៊ីដឹកទំនិញមកពីប្រទេសវៀតណាមក្តៅក្រហាយពីមួយថ្ងៃទៅមួយថ្ងៃព្រោះតែការបង់លុយច្រើនថ្នាក់ ច្រើនកន្លែង ទោះបង់លុយនៅច្រកហើយក៏ដោយ ក៏ត្រូវបង់លុយថ្លៃបាយតាមផ្លូវទៀត បើហ៊ានតែរំលង គឺត្រូវចាប់ឃាត់ទុកមិនខាន។

ពលរដ្ឋអ្នករកស៊ីដឹកផ្លែដូងទុំមកពីប្រទេសវៀតណាមម្នាក់បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា គាត់ត្រូវបានគយចល័តខេត្តតាកែវ ចាប់ឃាត់រថយន្តដឹកដូងទុំគាត់កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា នេះ វេលាម៉ោង៧និង៣០នាទី លើផ្លូវជាតិលេខ៣ ចំណុចក្បែរផ្សារអង្គតាសោម ស្រុកត្រាំកក់ និងបានទារលុយ២លានរៀល ទើបអនុញ្ញាតិឲ្យដឹកចេញ ដោយពួកគេថា គាត់ដឹកគេចមិនបង់ពន្ធ តែតាមការពិតគាត់បង់ទៅគយតាមកន្លែងដូចសព្វដងហើយ។ ក្រោយចាប់ឃាត់ភ្លាមៗនោះ ម្ចាស់រថយន្តថា បានចរចារគ្នាដែរតែមិនត្រូវរ៉ូវទើបគយចល័តអូសយកមកទុកនៅស្នាក់ការក្បែររង្វង់មូលអូរចំបក់មួយយប់។ លុះព្រឹកវេលាម៉ោង៧និង៤០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា គាត់បានយកលុយ១លាន២០ម៉ឺនរៀលទៅបង់គយចល័ត ទើបគេអនុញ្ញាតិឲ្យបើករថយន្តចេញ។

ម្ចាស់រថយន្តបញ្ជាក់ថា មួយខែៗគាត់ដឹកដូងទុំមកពីច្រកកំពង់ផែកំពង់អំពិល ស្រុកបូរីជលសារពី៣ ទៅ៤ជើង ដោយក្នុងមួយលើកគាត់ដឹកបានដូងទុំ៨០០ឡូតិ៍ និងបានបង់លុយនៅកំពង់ផែ និងគយចល័តនៅផ្លូវជាតិលេខ៣មិនដែលខាននោះទេ តែលើកនេះ មិនដឹងយ៉ាងម៉េចបានជាគយចល័តនៅផ្លូវជាតិលេខ២ទៅចាប់នៅផ្លូវជាតិលេខ៣ដែរ។
ពាក់ព័ន្ធករណីមន្ត្រីគយក្នុងខេត្តតាកែវនេះ កន្លងមកក៏មានក្រុមអាជីវករនៅច្រកទ្វារអន្តរជាតិភ្នំដឹន ស្រុកគីរីវង់ បានប្រតិកម្ម និងធ្វើការតវ៉ាផងដែរ ដោយលើកឡើងថា ចាប់តាំងពីដូរមេគយ គឺលោក ស៊ុន ឆាយ មកជាប្រធានសាខាពន្ធដារខេត្តតាកែវមក ពួកគាត់ពិបាករកស៊ីណាស់ ព្រោះត្រូវបង់លុយជូនលោកគយគុណនឹង២ គុណ៣ឯណោះ។ ក្រុមអាជីវករជាច្រើននៅតែទទួចសុំលោកមេគយថ្នាក់លើពិនិត្យករណីមន្ត្រីគយក្នុងខេត្តតាកែវនេះផង៕
អត្ថបទ៖ វីរៈ

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?