សន្តិសុខសង្គម
បុរសម្ចាស់ផ្ទះ ៣ នាក់ ជាប់ពន្ធនាគារ ក្រោយបង្កហិង្សាទៅលើក្មេងទំនើងពីរនាក់
តុលាកាខេត្តកណ្ដាលនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្រេចចេញដីកាឃុំខ្លួនបុរសជនសង្ស័យ ៣ នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្នពីបទហិង្សាដោយចេតនាតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពកាន់ពូថៅ និងបំពង់ទីបដេញវាយជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីជនរងគ្រោះយកដុំថ្មគប់ចូលផ្ទះជនសង្ស័យមុន។

អធិការក្រុងតាខ្មៅលោកវរសេនីយ៍ឯក យី វណ្ណដាបានឲ្យដឹងថា កាលពីវេលាម៉ោង ២៣៖០០ ថ្ងៃទី ២២ ខែវិច្ឆិកា បុរសជនរងគ្រោះ ២នាក់ម្នាក់ឈ្មោះ ញ៉ក់ បញ្ញា អាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហែម សំណាង អាយុ២២ឆ្នាំ មុខរបរបើករថយន្តបានយកដុំថ្មគប់ចូលផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យបានចេញពីក្នុងផ្ទះបើករថយន្តយកពីថៅ និងដំបងទីបជិះដើររកក្រុមក្មេងទំនើងនោះ។
នៅពេលជិះដល់ចំណុចកើតហេតុខាងលើក៏បានឃើញជនរងគ្រោះទាំង២នាក់កំពុងឈរជុះនោមហើយក៏បានចុះទៅ រួចហើយយកពូថៅ និងដំបងទីបដេញកាប់ និងវាយជនរងគ្រោះឈ្មោះហែម សំណាង បណ្តាលឲ្យមានរបួសស្នាមមុតជ្រៅត្រង់ខ្នងជាច្រើនកន្លែង បន្ទាប់ពីកាប់ និងវាយជនរងគ្រោះរួចក្រុមជនសង្ស័យបានលើកជនរងគ្រោះដាក់ក្នុងរថយន្តយកមកផ្ទះរបស់ខ្លួនដើម្បីសួរនាំ។

ក្រោយមកក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាននិងវត្ថុតាងយកមកសាកសួរ និងចាត់ការតាមនីតិវិធីតែម្តង។
បុរសឯកជនត្រូវចោទ ៣ នាក់ ម្នាក់ឈ្មោះ អ៊ី ចាន់ថា អាយុ ៤២ ឆ្នាំ ឈ្មោះ អ៊ី ដារ៉ារិទ្ធ អាយុ ១៧ ឆ្នាំ និងម្នាក់ទៀតឈ្មោះ អ៊ី ចន្ដា អាយុ ៤០ ឆ្នាំ ទាំង ៣ នាក់រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល៕

អត្ថបទ៖ ឆៃ យ៉ា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?