សន្តិសុខសង្គម
២ គោលដៅ ក្នុងស្រុកជាប់ព្រំដែនថៃ ត្រូវបានសមត្ថកិច្ចចុះពិនិត្យទប់ស្កាត់បទល្មើស គ្រឿងញៀន
ដោយសាតែស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាគោលដៅមុខសញ្ញាគួរឱ្យកត់សម្គាល់ក្នុងចំណោមស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ទើបលោកស្នងខេត្តការដាក់បទបញ្ជាឱ្យរៀបចំកម្លាំងដោយមានការសហការគ្នាជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចុះពង្រឹង និងត្រួតពិនិត្យទៅលើបទល្មើសដែលមានសារធាតុញៀនគ្រប់ប្រភេទ។

កិច្ចប្រតិបត្តិការខាងលើនេះ អនុវត្តដោយកម្លាំងស្នងការខេត្ត រួមសហការជាមួយកម្លាំងងមូលដ្ឋាន កងរាជអាវុធហត្ថកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក៨១៩ និងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ត្រួតពិនិត្យលេីគោលដៅចំនួន ២គោលដៅ ក្នុងគោលបំណងបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ដែលអាចត្រូវបានដឹកជញ្ជូនលេីដងផ្លូវឆ្លងកាត់ក្នុងភូមិសាស្រ្តជាប់ព្រំដែន ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នេះបើតាមការលើកឡើងឱ្យដឹងពីមន្ត្រីនៃស្នងការខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា ការពង្រឹងករណីខាងលើនេះ កន្លងបានកំណត់យក ២គោលដៅផ្សេងគ្នាដែលជាគោលដៅមុខសញ្ញា ក្នុងនោះមាន: គោលដៅទី១៖ នៅចំណុចផ្លូវលេខ៥៩ ក្រុមទី៥ ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានពិនិត្យលើរថយន្តចំនួន ៣៤៥គ្រឿង មនុស្ស ៦៥៥នាក់ ស្រី ២២៧នាក់ ក្នុងនោះមាន រថយន្តធុនធំ ចំនួន ១៣៧គ្រឿង មនុស្ស ២១៧នាក់ ស្រី ១០៩នាក់។ រថយន្តធុនតូចចំនួន ២០៨គ្រឿង មនុស្ស ៤៣៨នាក់ ស្រី ១១៨នាក់ និងម៉ូតូចំនួន ៦០គ្រឿង មនុស្ស ១៣៥នាក់ ស្រី ៧៣នាក់។

គោលដៅទី២៖ ផ្លូវលេខ៥៧B ក្រុមទី៦ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានពិនិត្យ រថយន្តចំនួន ២៥៧គ្រឿង មនុស្ស ៤៥០នាក់ ស្រី ២១៥នាក់ និងម៉ូតូ ១៣៥គ្រឿង មនុស្ស ២៦៥នាក់ ស្រី ១១៥នាក់ ក្នុងនោះមាន រថយន្ត ធុនធំ ចំនួន ១០៥គ្រឿង មនុស្ស ១៧៥នាក់ ស្រី ៨៨នាក់។ រថយន្តធុនតូចចំនួន ១៥២គ្រឿង មនុស្ស ២៧៥នាក់ ស្រី ២១៥នាក់ និងម៉ូតូ ១៣៥គ្រឿង មនុស្ស ២៦៥នាក់ ស្រី ១១៥នាក់។

មន្ត្រីខាងលើបញ្ជាក់ថា ដោយសាតែមានការរឹតបន្តឹងជាបន្តបន្ទាប់កន្លងមកតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ទើបលទ្ធផលសរុបទាំង២គោលដៅខាងលើនេះ សមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីផ្សំ គ្រឿងញៀនខុសច្បាប់ នោះឡើយ៕
អត្ថបទ៖ សៅ សារិទ្ធ


-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច