សន្តិសុខសង្គម
អាជីវករដែលចេញសែកស្អុយទឹកប្រាក់ជិត ៦ ម៉ឺនដុល្លារប្ដឹងដើមចោទវិញពីបទបរិហាកេរ្ដិ៍
ស្ត្រីឡូយឆាយវ័យក្មេង ឈ្មោះ ឡេង ចាន់បុប្ឆា អាយុ ២៣ ឆ្នាំ មុខរបរជាអាជីវករ ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយចំនួនត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរក្នុងនាមជាដើមបណ្ដឹងវិញ។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីបានបង្គាប់ឲ្យអនុរក្សពន្ធនាគារម២ បញ្ជូនស្ត្រីឈ្មោះ ឡេង ចាន់បុប្ផាមកកាន់អយ្យការដើម្បីធ្វើការសាកសួរក្នុងនាមជាដើមបណ្ដឹងដែលបានប្ដឹងបុរសឈ្មោះ ផាន ចាន់ថា អាយុ២៩ឆ្នាំ ពីបទបរិហាកេរ្ត៍តាមបណ្ដាញសង្គមហ្វេសប៊ុក។
ចំពោះអង្គហេតុពិតនៃបណ្ដឹងបរិហាកេរ្ត៍នេះ មិនត្រូវបានបែកធ្លាយជាសាធារណៈទេ ដោយសារសំណុំរឿងស្ថិតនៅក្នុងការស៊ើបសួរបឋមរបស់តំណាងអយ្យការនៅឡើយ។

ស្ត្រីត្រូវចោទឈ្មោះ ឡេង ចាន់បុប្ផា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូននៅខណ្ឌទួលគោក ហើយបញ្ជូនមកតុលាការនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ២ សន្លឹកមានទឹកប្រាក់ជិត ៦ ម៉ឺនដុល្លារអាមេរិក ដោយខ្ចីប្រាក់គេយកទៅប្រើប្រាស់ពេលសងវិញចេញសែក២ សន្លឹកប្រព្រឹត្តនៅរាជធានីភ្នំពេញអំឡុងខែសីហា ឆ្នាំ ២០២២។
ក្រោយចៅក្រមសម្រេចឃុំខ្លួនស្ត្រីឈ្មោះ ឡេង ចាន់បុប្ផាដាក់ពន្ធនាគារ ស្រាប់តែឮថា ជនជាប់ចោទរូបនេះជាប់ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយចំនួនទៀតនៅអយ្យការអមតុលាការដោយកាលពីដើមខែនេះលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងបានបង្គាប់ឲ្យនាំខ្លួនមកដើម្បីធ្វើការសាកសួរសំណុំរឿងព្រហ្មទណ្ឌមួយរួចទៅហើយ។
ស្រាប់តែថ្ងៃនេះ កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសសលាដំបូងបានបង្គាប់អោយនាំ ឡេង ចាន់បុប្ផាមកសាកសួរនូវសំណុំរឿងមួយថ្មីទៀត ប៉ុន្តែម្ដងនេះជនជាប់ចោទប្ដឹងម្ចាស់បំណុលវិញម្ដង។ មិនដឹងថាម្ចាស់បំណុលដែលមានវ័យប្រហាក់ប្រហែលគ្នាធ្វើអ្វីឲ្យកូនបំណុលអាក់អន់ស្រពន់ចិត្តបានជាត្រូវបង្ខំចិត្តប្ដឹង៕
អត្ថបទ៖មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ