Connect with us

សន្តិសុខសង្គម

ជនជាតិអង់គ្លេសម្នាក់ ស្លាប់យ៉ាងអាថ៌កំបាំងដោយ​គ្មានប្រភពអះអាងអំពីមូលហេតុ

បានផុស

នៅ

បុរសជនជាតិអង់គ្លេសម្នាក់ ដែលមានភរិយាជាស្ត្រីខ្មែរ និងមានកូនម្នាក់ទៅហើយនោះ បានស្លាប់យ៉ាងអាថ៌កំបាំងជាទីបំផុត ដោយសារតែក្រុមគ្រួសារសាច់ញាតិ គ្មានការបំភ្លឺអំពីហេតុការណ៍ដែលបានកើតនាពេលកន្លងមកដល់សមត្ថកិច្ចដើម្បីជាទុនក្នុងការស្រាវជ្រាវរកដើមចម នៃការស្លាប់នេះអោយដឹងថា វាពិតជាគ្មានពាក់ព័ន្ធដល់ករណីឃាតកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ បានដឹងនៅវេលាម៉ោងប្រហែល៩និង២០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ សពជនរងគ្រោះមានឈ្មោះ JONATHAN STOCK ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ538839192 មុខរបរគ្រូបង្រៀន។

តាមការបំភ្លឺពីសំណាក់ស្ត្រីដែលជាភរិយាឈ្មោះ វណ្ណ កញ្ចណា អាយុ៣៩ឆ្នាំ បានបញ្ជាក់ថា នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ​២០២២ វេលាម៉ោង៦និង១៥នាទី ខ្លួនបានដាស់កូនអោយរៀបចំស្លៀកពាក់ និងជូនកូនទៅសាលារៀនចិន ចំណែកប្តីនៅសុំដេកបន្តទៀតតែម្នាក់ឯង ពេលជូនកូនដល់សាលាហើយ ខ្លួនបានទៅញ៉ាំគុយទាវ នៅវត្តលៀប និងទៅទិញម្ហូបនៅផ្សារថ្មី លុះដល់ម៉ោង០៩និង២០នាទី ខ្លួនបានមកដល់ផ្ទះ បានបើកទ្វារឃើញក្បាលប្តីមានរុំថង់ប្លាស្ទិចពណ៍ខ្មៅ ត្រឹម.ក  ខ្លួនក៏បានស្រាយថង់ចេញ ហើយបានធ្វើចលនាសង្កត់ទ្រូងតែប្តីខ្លួនបានស្លាប់បាត់ទៅហើយ ទើបខ្លួនបានតេទូរស័ព្ទប្រាប់ប្អូនថ្លៃ និងម្តាយក្មេក ឪពុកក្មេក អោយបានដឹង ។

ក្រោយធ្វើការត្រួតពិនិត្យពីសំណាក់កម្លាំងការិយាល័យជំនាញរួចមក សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា សពជនរងគ្រោះ ស្លាប់ដោយធ្វើអត្តឃាតយកថង់ប្លាស្ទិចចងរុំក្បាលថប់ផ្លូវដង្ហើម ដោយឡែកមូលហេតុផ្សេងៗ នៃដើមចមគឺមិនមានក្រុមគ្រួសារ ឬសាច់ញាតិណាម្នាក់ បកស្រាយដល់សមត្ថកិច្ចឡើយ។ ហើយបច្ចុប្បន្ននេះ សពត្រូវបានប្រគល់អោយសាច់ញាតិដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម