Connect with us

សន្តិសុខសង្គម

ដុតកម្ទេចចោលកូនជ្រូកកណ្ដុរ ៨៦ ក្បាល និងសត្វក្រួចជាង ៤ តោន គ្មានប្រភពច្បាស់លាស់ ចូលមកកម្ពុជា

បានផុស

នៅ

កូន​ជ្រូក​ចំនួន ៨៦ ក្បាល និង​សត្វ​ក្រួច​ទម្ងន់​ជាង ៤ តោន ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ត្រូវ​បានសមត្ថកិច្ច​ចម្រុះដុត​កម្ទេច​ចោល កាលពី​ព្រឹក​ថ្ងៃ​ទី ០១ ខែ​ធ្នូ ឆ្នាំ ២០២២ នៅ​ក្នុង​ទីតាំង​ការិយាល័យ ក្សេត្រសាស្ត្រ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង ក្រោម​ការ​ត្រួតពិនិត្យ​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​តុលាការ​រាជធានី​ភ្នំពេញ និង​មាន​ការ​ចូលរួម​សហប្រតិបត្តិការ​របស់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ក្រឹង សំអាត ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ករណី​ដុត​កម្ទេច​សត្វ​ជ្រូក និង​សត្វ​ក្រួច ដែល​ធ្វើ​ឡើង​កាលពី​ព្រឹក​ម្សិលមិញ​នេះ មាន​ការ​ចូលរួម​ពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញា​រង​អម​តុលាការ​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រី​ជំនាញ​របស់​ក្រសួង​ស្ថាប័ន​ជំនាញ​ផង​ដែរ។

លោក​បាន​បន្ត​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នេះ ខាង​នាយកដ្ឋាន​ជា​អ្នក​បង្ក្រាប ចំណែក​មន្ត្រី​របស់​លោក​គ្រាន់តែ​ចូលរួម​សហការ​ដុត​កម្ទេច​ចោល។

តាម​ប្រភព​ពី​សមត្ថកិច្ច​ចម្រុះ​ដែល​បាន​ចុះ​បង្ក្រាប​បទល្មើស​ខាង​លើ​នេះ​ឲ្យ​ដឹង​ថា កូនជ្រូក​ចំនួន ៦៨ ក្បាល និង​សាច់​សត្វ​ក្រួច​ជាង ៤ តោន ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួង​មហាផ្ទៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សាន សាធុកា សហការ​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដឹកនាំ​ដោយ​លោក ហ៊ុន សារ៉ាត់ អនុ​ប្រធាន​នាយកដ្ឋាន បាន​ធ្វើការ​បង្ក្រាប​ចាប់​ឃាត់​កាលពី​យប់​ថ្ងៃ​ទី ២១ និង ២២ ខែ​វិច្ឆិកា ឆ្នាំ ២០២២ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ ចំណុច​វាល​ស្បូវ និង​ចំណុច​ក្តី​តាកុយ ក្នុង​ភូមិ​សាស្តា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

ក្រោយ​ឃាត់​ការ​ដឹកជញ្ជូន​សាច់​សត្វ​គ្មាន​ប្រភព​ច្បាស់លាស់ សមត្ថកិច្ច​ចម្រុះ បាន​សហការ​គ្នា​យក​មក​ធ្វើការ​ដុត​កម្ទេច​ចោល​ក្នុង​ទីតាំង​ការិយាល័យ​ក្សេត្រសាស្ត្រ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​កន្លែង​សម្រាប់​ដុត​កម្ទេច​ចោល​ផលិតផល​ពី​សាច់ គ្មាន​គុណភាព និង​ប្រភព​ច្បាស់លាស់ បើ​លក់​ចែក​ចាយ​ក្នុង​ទីផ្សារ​ពិតជា​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម