Connect with us

សន្តិសុខសង្គម

សាកសួររកផ្លូវបែរជាដកអាវុធខ្លី​ភ្ជង់ប្លន់យកម៉ូតូ​មួយគ្រឿងទៅបាត់​នៅសង្កាត់រលួស​

បានផុស

នៅ

ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឃាត់ហៅយុវជន២នាក់ដោយប្រើល្បិចហៅសួរនាំរកផ្លូវ​​ផ្ទុយទៅវិញបានដកកាំភ្លើងខ្លីភ្ជង់គម្រាមប្លន់យកទៅបាត់ដោយ​សុវត្តិភាព បង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៧ និង៤៥ នាទីយប់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ ចំណុចស្ពានផ្លូវ៦០ម៉ែត្រថ្មី ភូមិកណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាប់ព្រំប្រទល់ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ូតូដែលជនសង្ស័យយកទៅបាត់ ម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AL-5051 ម្ចាស់ជនរងគ្រោះឈ្មោះ វង្ស ផល្លា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះគ្នា២នាក់ជិះម៉ូតូតាមផ្លូវ ១០៤ ពីលិចទៅកើត ដល់ចំណុចលើស្ពានអាកាសថ្មីឈប់អុជបារីជក់រៀបនឹងជិះចេញទៅហើយស្រាប់តែជនសង្ស័យគ្នា២នាក់ ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ មិនចាំស្លាកលេខពីកើតទៅលិចបញ្ច្រាសទិសគ្នាមកឈប់ទន្ទឹម ប្រើល្បិចឃាត់សាកសួរលើជនរងគ្រោះ «ផ្លូវមួយណាទៅវត្តស្លែង ផ្លូវជាតិលេខ៣?» គ្រាន់តែជនរងគ្រោះចង្អុរប្រាប់ផ្លូវហើយ ស្រាប់តែជនសង្ស័យដកកាំភ្លើងខ្លីភ្ជង់គម្រាមប្លន់យកម៉ូតូ ជិះឆ្ពោះទៅទិសខាងលិចបាត់។

ក្រោយកើតហេតុ ទើបផ្អើលឆោឡោដល់ពលរដ្ឋកម្លាំងប្រជាការពារ សង្កាត់ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅដល់សាកសួរនាំរួចជូនជនសង្ស័យទៅដាក់ពាក្យបណ្តឹងនៅសង្កាត់រលួស ខណ្ឌដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម