សន្តិសុខសង្គម
ជះទឹកអាស៊ីតដាក់ប្តីនៅភ្នំពេញ រត់មកខេត្តរតនគិរី ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន
រតនគិរី ៖ ដោយសារតែភ្លើងប្រច័ណ្ឌ ស្ត្រីជះទឹកអាស៊ីតដាក់ប្ដីបណ្ដាលឲ្យរលៀកពេញរាងកាយ ហើយរត់គេចខ្លួនមកខេត្តរតនគិរី ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះ ញ៉ ហន ភេទស្រី អាយុ ៣៧ឆ្នាំ នៅចំណុចផ្ទះម៉ាស្សាមួយកន្លែង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយស្ត្រីរូបនេះជាប់ពាក់ព័ន្ធករណីប្រើអំពើហិង្សា ដោយជះទឹកអាស៊ីតដាក់ប្តីរបស់ខ្លួន បណ្តាលឲ្យរងរបួសរលាកពេញខ្លួន។
បន្ទាប់ពីចាប់ខ្លួន ស្ត្រីរូបនោះត្រូវបានសមត្ថកិច្ចសហការប្រគល់ខ្លួនឲ្យទៅនគរបាលខណ្ឌព្រែកព្នៅ នាំខ្លួនទៅកាន់រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់តាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ស្ត្រីជនសង្ស័យនេះ បានប្រើប្រាស់ទឹកអាស៊ីតជះដាក់ប្តី ដែលប្រព្រឹត្តកាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចស្ពានលីយ៉ុងផាត់ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បណ្តាលឲ្យរលាកពេញខ្លួនដោយសារតែភ្លើងប្រច័ណ្ឌហើយរត់គេច ខ្លួនចេញពីផ្ទះនៅរាជធានីភ្នំពេញ មកលាក់ខ្លួននៅក្រុងបានលុង ខេត្តរតនគិរី។
ក្រោយពីនគរបាលការិយាល័យព្រហ្មទណ្ឌ ស្នងការខេត្តរតនគិរី ប្រគល់ខ្លួនជនសង្ស័យ ជូនកម្លាំងនគរបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងនគរបាលព្រហ្មទណ្ឌ នាយកដ្ឋានក្រសួងមហាផ្ទៃ។ ជនសង្ស័យស្ត្រីរូបនោះ ក៏ត្រូវបានបញ្ជូនខ្លួនទៅភ្នំពេញវិញនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ផងដែរ៕
ដោយ ៖ វុទ្ធឦសាន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ